វប្បធម៌ ជំនឿ
ជំនឿអំពីការដុតផាវពេលបុណ្យចូលឆ្នាំចិន អាចបណ្ដេញអពមង្គលក្នុងគ្រួសារ
ក្នុងឱកាសបុណ្យចូលឆ្នាំចិន ផាវត្រូវបានកំណត់ឲ្យផ្ទុះមិនអាចអាក់ខាន ដើម្បីបណ្ដេញសេចក្ដីអាក្រក់ អពមង្គល និងអបអរឆ្នាំថ្មី។ គេនិយាយថា អ្នកណាដែលធ្វើឲ្យផាវផ្ទុះដំបូងនឹងមានសំណាងល្អពេញមួយឆ្នាំ។

ជនជាតិចិនខ្លះជឿថា ការដុតផាវជាការហៅហេងចូលហេងមកក្នុងផ្ទះ ឯខ្លះទៀតថា ផាវដុតឡើងដើម្បីឲ្យទេវតាបានឮ ព្រះអង្គនឹងបានចុះមកជួយថែរក្សាឲ្យរស់នៅបានត្រជាក់ត្រជុំពោរពេញដោយសុភង្គល។

បើយោងទៅតាមរឿងព្រេងនិទានរបស់ចិនតំណាលថា កាលពីយូរលង់មកហើយមានសត្វសាហាវមួយឈ្មោះ នៀន (Nian -年) មាឌធំរូបរាងស្រដៀងនឹងគោបន្តិច រមាសបន្តិច ដែលចូលចិត្តចេញរកស៊ីនៅពេលយប់ក្នុងថ្ងៃដែលមានអាកាសធាតុរងា។ តំណាលបន្តថា ជំនាន់បុរាណ ថ្ងៃណាមានអាកាសធាតុត្រជាក់ អ្នកភូមិតែងតែនាំគ្នាចេញមកអង្គុយអាំងភ្លើង ឬអាំងសាច់បរិភោគជុំគ្នានៅកណ្តាលភូមិ។ កាលណោះសត្វចម្លែក នៀន តែងចេញមកដណ្តើមអាហាររបស់អ្នកភូមិ។ ភ្លាមៗស្រាប់តែភ្នក់ភ្លើងដែលធ្វើពីបំពង់ឫស្សីធ្វើឡើងដោយបុរសចំណាស់ម្នាក់ ក៏កើតចេញជាផ្កាភ្លើងផ្ទុះរំពង ជាហេតុធ្វើឲ្យ នៀន ភ័យខ្លាច ហើយរត់គេចបាត់ទៅ។

ក្រោយមក អ្នកភូមិជឿថា នៀន ខ្លាចពណ៌ក្រហមរបស់ភ្លើង ទើបនាំគ្នាយកក្រណាត់ក្រហម និងក្រដាសក្រហម មកសរសេរអក្សរដោយពាក្យដែលមានសិរីមង្គលបិទតាមជញ្ជាំងផ្ទះ ដើម្បីឲ្យសត្វចម្លែកឃើញហើយ មិនហ៊ានចូលមកជិត។ ចាប់ពីពេលនោះ ការសរសេរក្រដាសក្រហមក៏ក្លាយទៅជាទម្លាប់ ក៏ដូចជាប្រពៃណីបន្សល់តមកដល់សព្វថ្ងៃ។
ក្រៅពីដុតផាវ នៅរាត្រីដដែលនោះ គ្រួសារនីមួយៗក៏បានដុតលុយក្រដាស និងដុំមាស ក្លែងក្លាយដើម្បីឧទ្ទិសដល់អ្នកចែកឋាន។ ពួកគេជឿថា ការដុតវត្ថុទាំងនោះនឹងជួយឲ្យ កុងម៉ារបស់ខ្លួនទទួលបាននូវសេចក្ដីសុខនៅជាតិខាងមុខ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អត្ថន័យនៃការឡកម៉ុងសាយក្នុងពិធីបុណ្យចូលឆ្នាំចិន
ចុចអាន៖ ទំនៀមទម្លាប់ ១០ យ៉ាងដែលជនជាតិចិនជឿថានាំសំណាងនៅថ្ងៃចូលឆ្នាំថ្មី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


