ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ចាត់វិធានការក្រុមហ៊ុននៅអាមេរិក យករូបប្រាសាទខ្មែរប្រើលើសំបកវេចខ្ចប់ខុសច្បាប់
ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ច ដើម្បីមានវិធានការផ្លូវច្បាប់លើការប្រព្រឹត្តល្មើស ដោយក្រុមហ៊ុន SENG CHEANG MONG FOOD CORP ប្រើប្រាស់ស្លាកសញ្ញាប្រាសាទបាយ័នលើសំបកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀម ដាក់លក់លើទីផ្សារផ្ទាល់ និងទីផ្សារអនឡាញក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដារនៃសហរដ្ឋអាមេរិក និងក្រុមហ៊ុនដទៃទៀតផងដែរ។

ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក (ឆ្នាំ២០២០ និង២០២១) ក្រសួងពាណិជ្ជកម្ម បានសហការជាមួយស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាទប់ស្កាត់ និងដោះស្រាយដោយជោគជ័យនូវករណីបន្លំប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិនានា ដាក់នៅលើផលិតផលដែលតាំងលក់នៅលើទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុន និងបុគ្គលមួយចំនួន បានធ្វើខុសទៅនឹងច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ។
តាមរយៈវិធានការដែលបានអនុវត្តនៅក្នុងឆ្នាំ២០២០ និង ២០២១ ក្រសួងពាណិជ្ជកម្ម, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា, បានទាក់ទងជាផ្លូវការទៅប្រទេសម្ចាស់ដើមនៃទំនិញទាំងនោះ រួមជាមួយ ប្រទេសដែលទំនិញខុសច្បាប់កំពុងធ្វើចរាចរ ដើម្បីស្នើសុំការផ្តល់កិច្ចសហការ និងធ្វើ អន្តរាគមន៍ហាមឃាត់នូវការដាក់ស្លាកសញ្ញា និងការធ្វើចរាចរទំនិញខុសច្បាប់ទាំងនោះ។
ទន្ទឹមនោះដែរ, តាមរយៈអនុព័ន្ធពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេស, ក្រសួងពាណិជ្ជកម្មក៏បានចេញលិខិតណែនាំ និងហាម ឃាត់ផ្ទាល់ទៅក្រុមហ៊ុននិងហាងលក់ទំនិញទាំងនោះ ឱ្យដកចេញនូវរូបសញ្ញាខុសច្បាប់ចេញពីផលិតផលរបស់ខ្លួន ហើយហាមឃាត់មិនឱ្យបន្តប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិកម្ពុជា នៅលើសំបកវេចខ្ចប់នៃផលិតផលឡើយ។
ដោយឡែក នៅពេលថ្មីៗនេះ ក្រសួងបានសង្កេតឃើញថា នៅមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម លើសំបកវេចខ្ចប់ផលិតផល ជារូបភាព ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត នៅលើសំបកវេចខ្ចប់ផលិតផល សរសៃគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញខ្លះទៀត ដែលបានដាក់លក់លើទីផ្សារនានា តាមហាងលក់ទំនិញ និងតាមទីផ្សារអនឡាញ នៅរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀត ក្នុងសហរដ្ឋអាម៉េរិក ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។
បើតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២០ ធ្នូ បានបញ្ជាក់ថា ក្រសួង បានណែនាំដល់អនុព័ន្ធពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស បន្តការស្រាវជ្រាវ ហើយផ្តល់ព័ត៌មានមកក្រសួងពាណិជ្ជកម្ម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


