ព័ត៌មានជាតិ
មន្រ្តីវប្បធម៌៖ ពលរដ្ឋមិនគួរបារម្ភជ្រុលហួសករណីថៃស្នើដាក់សម្លៀកបំពាក់ប្រពៃណីគេ ក្នុងបញ្ជីយូណេស្កូ
មន្ត្រីក្រសួងវប្បធម៌ សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ប្រជាជនកម្ពុជា មិនគួរបារម្ភជ្រុលហួស ករណីប្រទេសថៃស្នើដាក់សម្លៀកបំពាក់ប្រពៃណីថៃ ក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់យូណេស្កូនោះទេ ទោះបីសម្លៀកបំពាក់ប្រពៃណីរវាងប្រទេសទាំងពីរស្រដៀងគ្នា តែមានលក្ខណៈខុសគ្នា។ អ្វីដែលប្រជាជនកម្ពុជា គួរពិចារណា និងជាការបារម្ភ គឺប្រជាជនកម្ពុជា ដែលប្រើប្រាស់សម្លៀកបំពាក់ថៃ ដោយមិនគិតពិចារណា។

មន្រ្តីរូបនេះ បានបង្ហើបថា« តាមដឹង ក្រសួងវប្បធម៌កម្ពុជា កំពុងរៀបចំឯកសារដើម្បីស្នើដាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់យូណេស្កូដែរ»។
បើតាម Page បុរាណាចា្យ បានឱ្យដឹងថា ថៃកំពុងប្រមូលឯកសារដើម្បីដាក់បញ្ចូលឈុតថៃដ៏សំខាន់ចូលជាបេតិកភណ្ឌពិភពលោក។
ក្រសួងវប្បធម៌ថៃ កំពុងសហការជាមួយស្ថាប័នសិក្សានានា ក៏ដូចជាស្ថាប័នឯកជនផ្សេងៗ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំឯកសារស្នើសុំបញ្ចូលឈុតថៃ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា ឈុតថៃ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះ Soft power ការផ្សព្វផ្សាយវប្បធម៌ថៃ ព្រមទាំងមានសារៈសំខាន់ក្នុងសេដ្ឋកិច្ចថៃយ៉ាងខ្លាំង។ ជាក់ស្តែងនៅរៀងរាល់ឆ្នាំតម្លៃសេដ្ឋកិច្ចនៃការចរាចរណ៍ឈុតថៃក្នុងទីផ្សារក្នុងស្រុក និងការនាំចូលទៅផ្សារប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា ឡាវ ចិន និង មីយ៉ាន់ម៉ា មានតម្លៃរាប់សិបលានដុល្លារ។ ដោយសារសារសំខាន់ដូចនេះហើយ ទើបក្រសួងវប្បធម៌ថៃ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងជំរុញធ្វើយ៉ាងណាឱ្យមានការដាក់បញ្ចូលឈុតថៃ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយលឿនបំផុត។
ជាមួយគ្នានេះ មានមហាជនចូលបញ្ចេញយោបល់ថា៖ «យើងរមានបៀបយើង គេមានរបៀបគេ ដល់គេដាក់បញ្ជី គេចោទយើងទាំងស្រុង ថាយើងប្រើរបស់គេ គួរឱ្យព្រួយបារម្មណ៍»។
ចំណែកមហាជនផ្សេងទៀត លើកឡើងថា «គេស្នើដាក់អ្វីចូលក៏ដាក់ទៅកុំឈឺចិត្តស្អិតទ្រូងរឿងគេពេក ព្រោះវាមិនមែនជាការដាក់ស្នើកម្មសិទ្ធិបញ្ញាផ្ដាច់មុខអ្វីទេ… សិល្បៈវប្បធម៌មួយនេះបានរីកចម្រើនដុះដាល់នៅស្រុកថៃ ជាកេរដំណែលវប្បធម៌ឆ្លងគ្នាទៅមក ហើយគេបន្តរក្សា និងអភិវឌ្ឍន៍ ដូចនេះគេដាក់ចូលត្រឹមត្រូវតាមទឡ្ហីករណ៍របស់គេគ្មានអ្វីត្រូវភ័យត្រូវឈឺចាប់ទេ។ ទន្ទឹមនឹងនេះយើងក៏មានសិទ្ធិដាក់ស្នើបានដែរ បើយើងចងក្រងឯកសារត្រឹមត្រូវតាមលំដាប់ដែលខាងយូណេស្កូតម្រូវ។ ដឹងទេការរើសអើង ការទាមទារសិទ្ធិផ្ដាច់មុខ នៃវប្បធម៌ គឺប្រាសចាកពីគោលការណ៍យូណេស្កូរហើយ»៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


