ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បង្ហាញមុខសត្រូវធំបំផុតរបស់ កូរ៉េខាងជើង
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានប្រកាសក្តែងៗថា ប្រទេសកូរ៉េខាងត្បូង គឺជាសត្រូវធំបំផុតរបស់ទីក្រុងព្យុងយ៉ាង ហើយថែមទាំងព្រមានទៀតថា ប្រទេសនេះគ្មានចេតនាបញ្ចៀសសង្គ្រាមឡើយ។

ស្របពេលជាមួយគ្នានោះ លោកគីម ក៏បានប្រាប់ឲ្យកងទ័ពកូរ៉េខាងជើង ត្រូវពង្រឹងសមត្ថភាពការពារខ្លួនផងដែរ ហើយការយកអាវុធនុយក្លេអ៊ែរធ្វើជាវិធីសាស្រ្តកំញើញសត្រូវ គឺជាអទិភាពកំពូល។
លោកគីម ជុងអ៊ុន ប្រកាសបែបនេះ ពេលលោកចុះពិនិត្យរោងចក្រសព្វាវុធធំៗរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ៨-៩ ខែមករា ខណៈលោកសម្តែងការពេញចិត្ត ដែលរោងចក្រនានា អាចផលិតអាវុធនិងឧបករណ៍ថ្មីៗ ហើយស្នើឲ្យពួកគេបង្កើនការត្រៀមខ្លួនប្រយុទ្ធផងដែរ។
លោកអះអាងថា ក្នុងករណីមានសង្គ្រាម កូរ៉េខាងជើង នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការប្រើគ្រប់មធ្យោបាយនិងកម្លាំងទាំងអស់ ដើម្បីកម្ទេចកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា សង្រ្គាមឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពឡើយ ដូចនេះមានន័យថា បើតាមបច្ចេកទេស កូរ៉េទាំង ២ នៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយគ្នាដដែល។
កាលពីសប្តាហ៍មុន កូរ៉េខាងត្បូង ចោទប្រកាន់កូរ៉េខាងជើងថា បានបន្តបាញ់ផ្លោងលើដែនទឹកជុំវិញកោះ Yeonpyeong ដោយសង្កត់ធ្ងន់ថា នេះគឺជាទង្វើបង្កហេតុដែលបង្កើនភាពតានតឹង។
ក្រោយមកលោកស្រី Kim Yo-jong ត្រូវជាប្អូនស្រីរបស់មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជាក់ថា យោធាកូរ៉េខាងជើងនឹងឆ្លើយតបភ្លាមៗចំពោះរាល់សកម្មភាពបង្កហេតុទាំងអស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


