ជីវិតកម្សាន្ដ
តារាកំប្លែង ខ្ញុង ត្រូវម្ចាស់បំណុលព្រមានប្ដឹង
តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ជាថ្មីម្តងទៀត ត្រូវបានម្ចាស់បំណុលចេញមុខរម្លឹកពាក់ព័ន្ធរឿងបំណុល ខណៈតារាស្រីរូបនេះ នៅមិនទាន់រើបម្រាស់ខ្លួនរួចផុតពីរឿងនេះនៅឡើយ។ ដោយឡែក ថ្មីៗនេះ ក៏ត្រូវបានម្ចាស់បំណុលមួយចំនួន ព្រមានដាក់ពាក្យបណ្ដឹងទៀតផង។

តួយ៉ាងកាលពីយប់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្ដែងលោក ម៉ា ដូណា ក៏បានស៊ែរការផុសមួយភ្ជាប់ខ្លឹមសារខ្លីថា «តោះបង Dara Rath លេងមួយក្បាច់ជាមួយវាអត់ ខ្ញុំមាន ៣ នាក់ ចាំដាក់ប្តឹងជាមួយខ្ញុំដែរ»។ ចំពោះការលើកឡើងរបស់លោក ម៉ា ដូណា នេះ ស្របពេលលោក ផាត់ តារារ័ត្ន ស្ថាបនិកគ្រួសារតារាកម្ពុជា បានបង្ហោះរម្លឹកដល់តារាកំប្លែង ខ្ញុង ជុំវិញរឿងជំពាក់លុយ។

លោក តារារ័ត្ន បានលើកឡើងខ្លឹមសារខ្លីថា «ខ្ញុង ស្រួលបួលជាមួយខ្ញុំតិច អាសូរតែយកការ ឬ ឲ្យសងដុំ កុំឲ្យអស់ទ្រាំ សិរីមង្គល សិរីមង្គល»។ យ៉ាងណា បន្ទាប់ពីការបង្ហោះបែបនេះ គេឃើញមានម្ចាស់បំណុលមួយចំនួន បានចេញមករម្លឹកឲ្យតារាកំប្លែង ខ្ញុង សងលុយផងដែរ។

ចំណែកលោក ម៉ា ដូណា បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ តារាកំប្លែង ខ្ញុង នៅជំពាក់លុយខ្លួនចំនួនជិត ៥ ម៉ឺនដុល្លារ។ លោកថា «តោះ ដាក់មួយបងឲ្យវាចូលគុក ចេញពីគុកហើយ ដាក់បន្តទៀត ឲ្យវាចូលគុកបន្ត រហូតវាព្រម…..ព្រោះវាពូកែដ្រាម៉ាណាស់»។

ប្រាកដណាស់ ដោយសារតែបញ្ហា នៃការជំពាក់បំណុលនេះហើយ ទើបអ្នកនាង ខ្ញុង បានធ្លាក់ខ្លួនដល់ចំណុចសូន្យ ព្រោះការលក់ទ្រព្យសម្បត្តិអស់ខ្ទេចខ្ទី គ្មានសល់ពីខ្លួន។ ប៉ុន្តែអ្វីដែលគួរឲ្យសរសើរលើការតស៊ូនោះ បច្ចុប្បន្ន ខ្ញុង និងស្វាមី បានខិតខំក្នុងការរកស៊ី ស្ទើរគ្មានពេលសម្រាក ខណៈអាជីពកំប្លែងក៏ចាប់ផ្ដើមលេចមុខឡើងវិញនៅក្នុងក្រុមលោក សុវណ្ណរិទ្ធី ហៅលោកតា វ៉ិចទ័រ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


