ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន រកឃើញបញ្ហាប្រឈមខ្លាំងចំនួន៣ ដែលកំពុងបំផ្លិចបំផ្លាញបឹងទន្លេសាប
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានរកឃើញនូវបញ្ហាប្រឈមចំនួន៣ ដែលកំពុងបំផ្លិចបំផ្លាញដល់បឹងទន្លេសាបរបស់កម្ពុជា។ បើតាមការអះអាងរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ហាប្រឈមខ្លាំងដែលបង្កជាហានិភ័យដល់បឹងទន្លេសាប គឺបញ្ហាភ្លើងឆេះព្រៃ ការទន្ទ្រានព្រៃយកដី និងបម្រែបម្រួលអាកាសធាតុ។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត លើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចនៃគណៈប្រតិភូក្រសួងបរិស្ថាន និងសហភាពអឺរ៉ុបនៅបឹងទន្លេសាបនៃភូមិសាស្រ្តខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែកមរា ឆ្នាំ ២០២៤នេះ។ លោក អ៊ាង សុផល្លែត បានថ្លែងថា ដំណើរទស្សនកិច្ច នាពេលនេះ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីបឹងទន្លេសាប ដោយធ្វើយ៉ាងណាធានាកិច្ចការពារបរិស្ថានផង អភិរក្សាធនធានធម្មជាតិផង និងសំដៅជួយដល់ប្រជាសហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាសហគមន៍មានជីវភាពល្អប្រសើរប្រកបដោយនិរន្តភាព។

ជាការកត់សម្គាល់ក្នុងដំណើរនៃយុទ្ធនាការពេលនេះ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានសង្កេតឃើញថា កត្តាសំខាន់ៗចំនួន៣ ដែលជាបញ្ហាប្រឈមនៅក្នុងបឹងទន្លេសាប។ បើតាមលោករដ្ឋមន្ត្រី បញ្ហាប្រឈមទី១ គឺបញ្ហាភ្លើងឆេះព្រៃ ដែលកំពុងក្លាយជាក្ដីបារម្ភមួយបង្កដល់ការបំផ្លិចបំផ្លាញបឹងទន្លេសាប។ ជាវិធានការចាំបាច់ជាបន្ទាន់ចំពោះមុខ លោករដ្ឋមន្ត្រី ណែនាំឱ្យមានការចូលរួមទប់ស្កាត់កុំឱ្យភ្លើងឆេះព្រៃតទៅទៀត ហើយជាមួយគ្នានេះ លោក បានជំរុញការដាំដុះកូនឈើឡើងវិញឱ្យបានកាន់តែច្រើន ក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ព្រមទាំងប្រជាសហគមន៍។
បញ្ហាប្រឈមទី២ ដែលលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន កត់សម្គាល់ឃើញនោះ គឺការទន្ទ្រានយកដីព្រៃលិចទឹកនៅក្នុងតំបន់បឹងទន្លេសាប។ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានអំពាវនាវដល់បុគ្គលមួយចំនួន ជាពិសេសអ្នកអំណាច គប្បីបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ព្រៃលិចទឹកដើម្បីទន្ទ្រានយកដីនៅក្នុងតំបន់បឹងទន្លេសាបបន្តទៀត ដោយត្រូវគិត ពីផលប្រយោជន៍រួម ខណៈបឹងទន្លេសាប គឺជាប្រភពត្រីសម្រាប់ផ្កត់ផ្គង់ប្រជាជនកម្ពុជារាប់លាននាក់។

ដោយឡែក បញ្ហាប្រឈមទី៣ គឺការបម្រែបម្រួលអាកាសធាតុ ដោយលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បញ្ហានេះពិបាកនឹងទប់ស្កាត់ ព្រោះបញ្ហាបម្រែបម្រួលអាកាសធាតុ ជាបញ្ហាសាកល។ តែទោះជាយ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៧នេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធសាស្ត្រថ្មីមួយ គឺយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន ដោយផ្ដោតទៅលើភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីទប់ស្កាត់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


