ជីវិតកម្សាន្ដ
កូនស្រីកាន់តែធំពេញវ័យ តួឆ្នាស Natinee បង្ហោះរូប Pre-Wedding ជាមួយស្វាមី និងប្រាប់ថ្ងៃការជាក់លាក់
ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ កាលពីប៉ុន្មានឆ្នាំមុន គូស្នេហ៍តារាសម្តែងស្រី Natinee Chiaravanond និង ស្វាមី Fluke Krirkphol បានសម្រេចចិត្តពន្យារពេលពិធីមង្គលការរបស់ពួកគេ ដែលកាលណោះគ្រោងប្រារព្ធធ្វើថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះជិត ៤ឆ្នាំហើយ។
ថ្វីបើមិនបានរៀបការពេញច្បាប់ដូចគូស្នេហ៍ដទៃក៏ពិតមែន ប៉ុន្តែតារាសម្ដែងទាំងពីររូបនេះបានសម្រេចចិត្តចុះអេតាស៊ីវិលជាមួយគ្នានិងសម្រេចរស់ក្រោមដំបូលជាមួយគ្នាចាប់ពីពេលមក។ មកទល់ពេលនេះ អ្នកទាំងពីរទទួលបានកូនស្រីម្នាក់ជាចំណងដៃ មានវ័យជាង២ឆ្នាំ។

ទោះយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេផងដែរ តារាសម្ដែងនិយមដើរតួកាច Natinee បានបង្ហោះនូវរូបភាព Pre-Wedding ដែលអ្នកទាំងពីរបានថតកាលប៉ុន្មានឆ្នាំមុន ហើយប្រកាសថ្ងៃរៀបការម្តងទៀតថា នាងនិងស្វាមី នឹងរៀបចំពិធីមង្គការសារជាថ្មីម្ដងទៀតនៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ ២០២៤។
ក្រោយការប្រកាសរបស់ Natinee តាមរយៈគណនីផ្ទាល់ខ្លួនរបស់នាង ធ្វើឲ្យអ្នកគាំទ្រប្ដីប្រពន្ធនេះហាក់មានក្ដីរំភើបនិងសម្រុកអបអរសាទរយ៉ាងភ្លូកទឹកភ្លូកដី ជាសក្ខីភាពនៃក្ដីស្រលាញ់របស់គូស្នេហ៍មួយនេះ។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាពិសេសនោះ ក្នុងមង្គលការដែលខាងស្រីបានប្រកាសលើគណនីផ្ទាល់ខ្លួនបានបង្ហាញពីទិដ្ធភាពដ៏កក់ក្ដៅបំផុតមិនធ្លាប់មានពីមុនមក ព្រោះកូនស្រីតូចរបស់អ្នកទាំងពីរនឹងជាភ្ញៀវដ៏សំខាន់របស់ឪពុកម្តាយរបស់នាងថែមទៀតផង។
គួរបញ្ចាក់ដែរថា កាលពីអំឡុងផ្ទុះកូវីដដំបូងៗតារាសម្ដែងលោក Fluke Krirkphol និងភរិយា Natinee Chiaravanond បានប្រកាសពីពិធីមង្គញលការរបស់ពួកគេ ដែលគ្រោងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសថៃ។ ប៉ុន្តែនៅពេលកម្មវិធីកាន់តែកៀកដល់ថ្ងៃពិសេសទៅហើយ ស្រាប់តែជំងឺកូវីដ១៩បានផ្ទុះឡើងមកក្នុងវិស័យកម្សាន្ត។កាលណោះតារាថៃជាច្រើនរយនាក់បានឆ្លងព្រោងព្រាត នូវជំងឺរាតត្បាតមួយនេះ រហូតដាច់ចិត្តសំងំលាក់ខ្លួនក្នុងផ្ទះលែងហ៊ានចេញទៅណាទៀត៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឆ្នាស Natinee ប្រកាសរៀបមង្គលការជាមួយស្វាមី ក្រោយពន្យារពេលជិត៤ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់