ព័ត៌មានអន្ដរជាតិ
(Update) អាកាសយានិកអាមេរិកម្នាក់ដែលដុតខ្លួននៅមុខស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន បានស្លាប់បាត់ហើយ
អាកាសយានិកអាមេរិកម្នាក់បានស្លាប់ បន្ទាប់ពីដុតខ្លួនឯងនៅមុខស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃទី២៦ ខែកុម្ភៈ ។
ប្រភពព័ត៌មានបានឱ្យដឹងថា បុរសខាងលើត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថាមានឈ្មោះ Aaron Bushnell អាយុ ២៥ ឆ្នាំ រស់នៅ ទីក្រុង San Antonio រដ្ឋ Texas ។

កាលពីវេលាម៉ោង ១ រសៀល (ម៉ោងក្នុងស្រុក) បុរសឈ្មោះ Aaron Bushnell ដែលអះអាងថា ខ្លួនជាសមាជិកបម្រើការនៃកងទ័ពអាកាស បានធ្វើសកម្មភាពដុតខ្លួនឯងនៅមុខស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន ហើយមុននឹងដុតខ្លួននោះគាត់បាននិយាយថា «ខ្ញុំលែងមានការស្មុគស្មាញក្នុងអំពើប្រល័យពូជសាសន៍ទៀតហើយ»។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងបានស្រែកម្ដងហើយម្ដងទៀតថា «ប៉ាឡេស្ទីនមានសេរីភាព»។
ភ្លាមៗនោះ ក្រុមមន្ត្រីមកពីទីភ្នាក់ងារសម្ងាត់អាមេរិក បានព្យាយាមពន្លត់អណ្តាតភ្លើង រួចហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យនៅរសៀលថ្ងៃអាទិត្យ ក្នុងក្ដីសង្ឈឹមនៅមានជីវិតតិចតួចណាស់ រហូតឈានដល់ថ្ងៃទី២៦ គ្រូពេទ្យបានបញ្ជាក់ថា បុរសនោះស្លាប់បាត់ហើយ ។

សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលមានមនុស្សដុតខ្លួនឯង ចំពោះមុខបេសកកម្មការទូតរបស់អ៊ីស្រាអែល នៅសហរដ្ឋអាមេរិក ពោលគឺកាលពីខែធ្នូឆ្នាំមុន បាតុករម្នាក់បានដុតខ្លួនឯងនៅមុខស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងរដ្ឋ Georgia។ការតវ៉ាគាំទ្រប៉ាឡេស្ទីនជាច្រើនលើកច្រើនសា ត្រូវបានធ្វើឡើងខាងក្រៅបេសកកម្មរបស់អ៊ីស្រាអែល នៅបរទេស បន្ទាប់ពីរដ្ឋាភិបាលទីក្រុង ហ្ស៊េរុយសាឡិម ផ្តើមយុទ្ធនាការយោធា ប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងខែតុលាឆ្នាំ២០២៣។ បាតុករទាំងនោះសុទ្ធតែជាអ្នកទាមទារឱ្យមានបទឈប់បាញ់នៅហ្គាហ្សា ព្រោះថាទីនោះមានមនុស្សស្លាប់ច្រើនពេកហើយ។
យ៉ាងណាមិញ បាតុកម្មគាំទ្រអ៊ីស្រាអែល ក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងផ្សេងទៀតផងដែរ ដោយពួកគេថ្កោលទោសក្រុមហាម៉ាសដែលសម្លាប់ប្រជាជនអ៊ីស្រាអែល និងទាមទារឱ្យដោះលែងចំណាប់ខ្មាំង ដែលចាប់ខ្លួនកាលពីថ្ងៃទី៧ខែតុលា ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


