ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងមិនអើពើការផ្តល់វ៉ាក់សាំងកូវីដពីចិន និងរុស្ស៊ី
យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងមិនអើពើចំពោះការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន និងរុស្ស៊ី នោះទេ ។

សារព័ត៌មាន Yonhap និងសារព័ត៌មាន Herald Business បានរាយការណ៍កាលពីថ្ងៃពុធនៅក្នុងរបាយការណ៍មួយទៅគណៈកម្មាធិការស៊ើបការណ៍សម្ងាត់រដ្ឋសភារបស់កូរ៉េខាងត្បូង ហើយសេវាស៊ើបការណ៍ជាតិ (NIS) របស់ទីក្រុងសេអ៊ូលបាននិយាយថាមានភស្តុតាងចំពោះទីក្រុងប៉េកាំង និងទីក្រុងមូស្គូដែលជាដៃគូជិតស្និទ្ធបំផុតរបស់ទីក្រុងព្យុងយ៉ាងបានខិតជិតការផ្តល់វ៉ាក់សាំងដល់កូរ៉េខាងជើង ។
តាមរបាយការណ៍នេះ កូរ៉េខាងជើងមិនបានឆ្លើយតបនឹងសំណើខាងលើនោះទេ ហើយវាជាសញ្ញាមួយដែលរបបនេះអាចមានការងឿងឆ្ងល់អំពីវ៉ាក់សាំងចិន និងរុស្ស៊ី ។

វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ត្រូវបានបង្ហាញឲ្យដឹងកាលពីខែមករាថាមានអត្រាប្រសិទ្ធភាពប្រហែល ៥០ ភាគរយក្នុងការសាកល្បង ។ នៅក្នុងខែធ្នូក្រុមហ៊ុនរុស្ស៊ីបានអះអាងថា វ៉ាក់សាំង Sputnik V របស់ពួកគេមានអត្រាប្រសិទ្ធភាព ៩១.៤ ភាគរយ ។
ប្រទេសអភិវឌ្ឍន៍ភាគច្រើនកំពុងជ្រើសរើសវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិកដូចជា Pfizer និងក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ជាដើម ។

កាលពីថ្ងៃពុធរបាយការណ៍របស់កូរ៉េខាងត្បូងស្តីពីកូរ៉េខាងជើងមិនបានបញ្ជាក់ថាតើចិន និងរុស្ស៊ីផ្តល់វ៉ាក់សាំងក្នុងស្រុកដោយឥតគិតថ្លៃដល់ទីក្រុងព្យុងយ៉ាងឬយ៉ាងណានោះទេ ។ សមាជិកសភាបក្សកាន់អំណាចកូរ៉េខាងត្បូងបានប្រាប់សារព័ត៌មាន Herald Business ថា “សុវត្ថិភាពនៃវ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសចិន និងរុស្ស៊ីមិនត្រូវបានធានានោះទេ ហើយកូរ៉េខាងជើងប្រហែលជាមានអាកប្បកិរិយាប្រុងប្រយ័ត្នចំពោះផលិតផលនេះ ។
ចំណែកលោក Ha Tae-kyung សមាជិកសភាគណបក្សប្រឆាំងបានប្រាប់ Yonhap ថា សេវា NIS របស់ទីក្រុងសេអ៊ូលក៏បាននិយាយផងដែរថា លោក គីម ជុងអ៊ុន និងក្រុមគ្រួសារទំនងជាមិនបានទទួលការចាក់វ៉ាក់សាំងបង្ការប្រឆាំងនឹងជំងឺកូវីដ ១៩ នោះទេ ។ ប្រភពពី NIS បាននិយាយថា ពួកគេមិនអាចបញ្ជាក់សេចក្តីថ្លែងការណ៍របស់លោក Ha Tae-kyung បានឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ ចារកម្មកូរ៉េខាងត្បូង ៖ Hacker កូរ៉េខាងជើងលួចទិន្នន័យវ៉ាក់សាំងពីក្រុមហ៊ុន Pfizer
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


