ព័ត៌មានជាតិ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើឱ្យមានការប្រុងប្រយ័ត្នកុំចុចចូលតំណភ្ជាប់ (Link) ផ្តេសផ្តាស់
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវឱ្យមហាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្ញើសារឱ្យចុចដំណភ្ជាប់ (Link) ឬ ចូលគណនីធនាគារផ្ទាល់ខ្លួន ចៀសវាងត្រូវបានបោកប្រាស់តាមប្រព័ន្ធអេឡិចត្រូនិច។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
នៅក្នុងការអំពាវនានោះបានបញ្ជាក់ថា ប្រសិនបើមានសារ (SMS) ស្នើសុំជាបន្ទាន់នូវព័ត៌មានផ្ទាល់ខ្លួន ដើម្បីចូលទៅកាន់គណនីធនាគារ ការស្នើសុំលេខអត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវព័ត៌មានគណនីធនាគាររបស់លោកអ្នក សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនី ជាដាច់ខាត។ បើមានការមន្ទិលសង្ស័យ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើឱ្យទំនាក់ទំនងទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុរបស់នោះ ដើម្បីបញ្ជាក់អោយបានច្បាស់លាស់មុននិងចុចទៅលើតំណភ្ជាប់ (Link)។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ទៅកាន់សាធារណជនគ្រប់រូបដែលបានប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហានិភ័យផ្សេងៗ។

តាមការសង្កេត បច្ចុប្បន្ននេះមនុស្សគ្រប់រូបតែងនិយមប្រើប្រាស់បណ្តាញសង្គមជាច្រើន ហើយក៏ជួយផ្តល់ប្រយោជន៍ជាច្រើនមកវិញដែរ។ ទន្ទឹមនេះ ក៏មានគុណវិបត្តិនានាចំពោះបណ្តាញសង្គម ដែលមនុស្សគ្រប់រូបគួរមានការយល់ដឹងខ្ពស់ និងប្រុងប្រយ័ត្នផងដែរ។ ជាក់ស្តែង ក្នុងអំឡុងពេលនេះ ក៏មានជនឆបោកមួយចំនួន ឆ្លៀតឱកាសនេះបោកប្រាស់មនុស្សតាមរយៈបណ្តាញសង្គម ដូចជាការចុចដំណភ្ជាប់ ឬ ចូលគណនីធនាគារ និងបោកប្រាស់ឱ្យផ្ញើលុយឱ្យពួកគេថែមទៀត។ ករណីនេះនៅតែមានប្រជាជនមួយចំនួនត្រូវបានជនឆបោក បោកប្រាស់លុយកាក់អស់ជាច្រើនតាមវិធីសាស្ត្រផ្សេងៗ ដូច្នេះ មុននឹងសម្រេចថាជឿអ្វីមួយត្រូវស្វែងយល់ឱ្យបានច្បាស់ និងស៊ើបដំណឹងនោះឱ្យបានត្រឹមត្រូវជាមុនសិន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


