ព័ត៌មានអន្ដរជាតិ
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
វិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ ២០២៣ កន្លងទៅបានប្រែមុខមាត់យ៉ាងស្រស់បំព្រង ពោលកម្ពុជាក្លាយជាមេកន្ទ្រាញ ប្រទេសដែលមានអត្រាស្ទុះងើបឡើងវិញនៃឧស្សាហកម្មគ្មានផ្សែងមួយនេះ ខ្ពស់ជាងប្រទេសណាៗទាំងអស់ប្រចាំនៅតំបន់អាស៊ាន ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទេសចរណ៍ Outbox Consulting បានឲ្យដឹងថា អត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់កម្ពុជាក្នុងឆ្នាំ ២០២៣ ហក់ឡើង ៨២.៥ ភាគរយនៃកម្រិតមុនរោគរាតត្បាតកូវីដ ១៩ ខណៈលំដាប់រងបានទៅលើម៉ាឡេស៊ីមានត្រឹម ៧៧.២ ភាគរយប៉ុណ្ណោះ ។
ចំណែកប្រទេសតោងកន្ទុយពីក្រោយកម្ពុជា និងម៉ាឡេស៊ី គឺធ្លាក់ក្រោមកណ្ដាប់ដៃឥណ្ឌូណេស៊ីជាមួយនឹងអត្រានៃការស្ទុះងើបឡើងវិញប្រមាណ ៧១.៧ ភាគរយ បន្ទាប់មកលំដាប់ទី ៤ បានទៅលើសិង្ហបុរី មាន ៧១.៣ ភាគរយ ខណៈប្រទេសថៃ ៧០.៤ ភាគរយ ឯវៀតណាមសម្រេចបានអត្រាស្ទុះងើបឡើងវិញ ៧០ ភាគរយខ្ពស់ជាងហ្វីលីពីនដែលគ្រងបានត្រឹម ៦៦ ភាគរយប៉ុណ្ណោះ ។

កាលពីឆ្នាំ ២០២៣ កន្លងទៅ កម្ពុជាទាក់ទាញភ្ញៀវទេសចរបរទេសបានជាង ៥.៤៥ លាននាក់ ស្របពេលដែលឆ្នាំ ២០២៤ នេះវិញ កម្ពុជារំពឹងនឹងមានចំនួនភ្ញៀវទេសចរកើនឡើងជាងឆ្នាំ ២០២៣ ទៅទៀត ខណៈមុខព្រួញទេសចរណ៍ដែលអូសដៃពិភពលោកនោះ ភាគច្រើនគឺប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុ ។
ដោយឡែក យោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីដើមខែមីនាបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ ២០២៣ បានគ្រងជាអធិរាជនៃវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានជាមួយនឹងការហោះហើរមកលេងកម្សាន្តរបស់ភ្ញៀវទេសចរបរទេសចំនួន ២៩ លាននាក់ ។

ចំណែកថៃដែលធ្លាប់ល្បីរន្ទឺមានទេសចរបរទេសហោះមកចុះចតច្រើនជាងគេនោះ បានធ្លាក់ខ្លួនមកលំដាប់ទី ២ វិញ ពោលកាលពីឆ្នាំ ២០២៣ ប្រទេសនេះទទួលភ្ញៀវទេសចរបរទេសចំនួន ២៨ លាននាក់ តោងពីក្រោយដោយសិង្ហបុរីមាន ១៣.៦ លាននាក់ ខណៈប្រទេសវៀតណាមស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ មានចំនួនភ្ញៀវទេសចរ ១២.៦ លាននាក់ ។
ស្របពេលជាមួយគ្នានេះដែរ ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាចំនួនភ្ញៀវទេសចរបរទេសហោះមកលេងកម្សាន្តក្នុងប្រទេសកាលពីឆ្នាំ ២០២៣ កន្លងទៅបានប្រមាណជា ១១.៧ លាននាក់ ខណៈហ្វីលីពីនក្នុងចំនួន ៥.៤ លាននាក់ ហើយដោយសារតតែមើលឃើញពីសក្ដានុពលនៃវិស័យទេសចរណ៍នេះហើយ ជាពិសេសក្រោយវិធានការដកការរឹតត្បិតពាក់ព័ន្ធនឹងរោគរាតត្បាតកូវីដ ១៩ បច្ចុប្បន្នបណ្ដាប្រទេសអាស៊ានមួយចំនួនសុទ្ធតែបញ្ឆេះការប្រកួតប្រជែងលើវិស័យទេសចរណ៍ក្នុងតំបន់ដើម្បីទាក់ចិត្តភ្ញៀវទេសចរបរទេស ខណៈផ្ទាំងស៊ីបនោះគឺអ្នកដំណើរមកប្រទេសចិនជាមួយនឹងគោលនយោបាយលើកលែងទិដ្ឋាការនេះឯង ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


