វប្បធម៌ ជំនឿ
ខឿនព្រះលានជល់ដំរី ជួសជុលដល់ដំណាក់កាលចុងក្រោយ គ្រោងបញ្ចប់នៅចុងឆ្នាំ
អាជ្ញាធរជាតិអប្សរា សហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ( KOICA) តាមរយៈ មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថា ការជួសជុលខឿនរបស់ព្រះលានជល់ដំរី អាចនឹងបញ្ចប់នៅចុង ឆ្នាំ២០២៤ ខាងមុខ។ ការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកជាចំនួន ២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង ២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង ១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុង ឆ្នាំ២០២១ មក។

អ្នកស្រី សៀង សុផានី អ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុលព្រះលានជល់ដំរីទីតាំងA បានឱ្យដឹងថា ការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីកការជួសជុលកម្រាលនៅទិសខាងត្បូងប្រវែង ៣ម៉ែត្របន្ថែមទៀត នូវផ្នែកដែលស្រុតបញ្ចៀសការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើតនៃព្រះលានជល់ដំរីបានចំនួន ៥រួត។

ចំណែក លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC បានឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន ៩០ភាគរយ។ រីឯផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹកទៅតាមអនុសាសន៍របស់ក្រុមអ្នកជំនាញការ អាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគជាដើម៕

គួររម្លឹកថា ជាច្រើនខែមកនេះ ក្រុមអ្នកជំនាញបានរើថ្មកម្រាល និងជញ្ជាំងខឿនមួយផ្នែកដែលក្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាពជញ្ជាំងថ្មបាយក្រៀម និងរៀបថ្មភក់ ថ្មបាយក្រៀមទាំងនោះទៅតាមកន្លែងដើមឡើងវិញ ហើយចំពោះកន្លែងខ្លះដែលថ្មខូច គឺព្យាយាមជួសជុល ប៉ុន្តែបើនៅតែមិនអាចជួសជុលបានទេ គឺត្រូវដាក់ថ្មថ្មីតិចតួចដើម្បីជំនួស៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


