KPT+
មូលហេតុ ៣ យ៉ាង តែងមានភ្លើងឆេះរថយន្តក្នុងរដូវក្តៅ
ថ្មីៗនេះមានព័ត៌មានជាញឹកញាប់នៃការឆេះរថយន្ត ជាពិសេសក្នុងរដូវក្ដៅបែបនេះ ឱកាសនៃការឆេះរថយន្តក៏កើនឡើងផងដែរ។ តើភ្លើងឆេះរថយន្តបណ្តាលមកពីអ្វី? ចំពោះអ្នកមានយានជំនិះផ្ទាល់ខ្លួន គួរពិនិត្យនិងដឹងពីមូលហេតុឲ្យច្បាស់លាស់ដើម្បីចៀសវាងបញ្ហានៅថ្ងៃក្រោយ។
មូលហេតុទី១ ឆ្លងចរន្តអគ្គិសនី
ដោយសារតែរថយន្តនីមួយៗមានខ្សែភ្លើងជាច្រើន ដែលជាធម្មតាប្រសិនបើវាជារថយន្តដើមពីរោងចក្រដោយគ្មានការកែប្រែ ជាធម្មតាមិនមានបញ្ហាជាមួយប្រព័ន្ធខ្សែភ្លើងទេ។ នេះគឺដោយសារតែរោងចក្រផលិតនីមួយៗមានស្តង់ដារល្អសម្រាប់ខ្សែភ្លើង និងការផ្ទុក។ ប៉ុន្តែករណីទូទៅបំផុតគឺថារថយន្តបានកែប្រែខ្សែភ្លើង។ ជាពិសេសរថយន្តដែលបំពាក់ដោយប្រព័ន្ធសំឡេង ឬប្រព័ន្ធប្រឆាំងចោរកម្មពីហាងខាងក្រៅ ប្រសិនបើអ្នកបច្ចេកទេសមិនមានជំនាញក្នុងការដោះស្រាយប្រព័ន្ធអគ្គិសនី និងខ្សែភ្លើងនោះទេ។ វាអាចបណា្ខលឲ្យមានចរន្តអគ្គិសនី ឬឧបករណ៍ខ្លះអាចឡើងកំដៅ និងបង្កជាអគ្គីភ័យ។
មូលហេតុទី ២ ធ្លាយប្រេង
ប្រសិនបើមានការលេចធ្លាយប្រេងពីផ្នែកណាមួយនៃប្រព័ន្ធចែកចាយឥន្ធនៈ ហើយមកប៉ះនឹងបំពង់ផ្សែងក្តៅខ្លាំង។ នោះវានឹងមានឱកាសខ្ពស់ណាស់ដែលភ្លើងនឹងឆេះ។ ដូច្នេះហើយបើរកឃើញថាមានក្លិនសាំងហុយចូលក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ ឬពេលនៅខាងក្រៅឡាន អ្នកគួរតែយករថយន្តរបស់អ្នកទៅពិនិត្យជាបន្ទាន់។
មូលហេតុទី ៣ ធ្លាយប្រេងនៅក្នុងបន្ទប់ម៉ាស៊ីន
ក្រៅពីឥន្ធនៈដែលមានឱកាសឆេះ ប្រេងផ្សេងៗក្នុងបន្ទប់ម៉ាស៊ីនក៏មានឱកាសឆេះដែរ (ទោះបីជាឱកាសមានតិចតួចក៏ដោយ) ប្រសិនបើមានការលេចធ្លាយប្រេងរហូតដល់មានទំនាក់ទំនងជាមួយបំពង់ផ្សែងក្តៅខ្លាំង។ វាអាចនឹងបង្កជាភ្លើងឆេះដូចជាឥន្ធនៈមកបានដូចគ្នា។
តើគួរធ្វើដូចម្តេចប្រសិនបើឡានឆេះនៅពេលកំពូងបើកបរតាមដងផ្លូវ?
ជាធម្មតាប្រសិនបើរថយន្តចាប់ផ្តើមឆេះ វានឹងមានក្លិនឆេះចេញតាមប្រព័ន្ធម៉ាស៊ីនត្រជាក់ ហើយផ្សែងអាចកើតឡើង។ ករណីបែបនេះត្រូវប្រញាប់អូសរថយន្តទៅចិញ្ចើមផ្លូវ ហើយបិទម៉ាស៊ីនភ្លាមៗ បន្ទាប់មកប្រញាប់ចេញពីឡាន និងនៅឲ្យឆ្ងាយពីយានជំនិះតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសគ្រោះថ្នាក់នៃការផ្ទុះ។ បន្ទាប់មកជូនដំណឹងទៅមន្ត្រីពន្លត់អគ្គីភ័យ ឬសេវាសង្គ្រោះភ្លាមៗ។
ប្រសិនបើមានផ្សែងចេញពីបន្ទប់ម៉ាស៊ីន ហើយចង់បើកគម្របខាងមុខដើម្បីពន្លត់ភ្លើង មុននឹងបើកក្រណាត់ សូមប្រយ័ត្នចំពោះអណ្តាតភ្លើងដែលអាចឆេះនៅខាងក្នុងបន្ទប់ម៉ាស៊ីន ដែលពិបាកមើល។
អ្វីដែលសំខាន់បំផុតដែលនឹងជួយកាត់បន្ថយឱកាសនៃអគ្គីភ័យដែលឆេះរថយន្ត អ្នកត្រូវថែរក្សាវាឲ្យបានត្រឹមត្រូវ។ ចៀសវាងការកែប្រែប្រព័ន្ធអគ្គិសនីរបស់រថយន្ត។ ប្រសិនបើអ្នកឃើញថារថយន្តមានក្លិនប្រេងមិនធម្មតា សូមប្រញាប់យករថយន្តទៅយានដ្ឋាន ឬមជ្ឈមណ្ឌលសេវាកម្មជាបន្ទាន់ នេះនឹងជួយការពារការខូចខាតនាពេលអនាគត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


