កីឡា
ប្រុសស្អាត Nick Taylor ជោគជ័យលើទឹកដីកម្ពុជាលើសពីបាល់ទាត់
តារាបាល់ទាត់ខ្មែរ-អាមេរិក Nick Taylor កំពុងស្ថិតលើវិថីដ៏ត្រចះត្រចង់សម្រាប់ការប្រកបអាជីពបាល់ទាត់រដូវកាលដំបូងនៅប្រទេសកម្ពុជា។ តាមរយៈបទពិសោធ ជំនាញបាល់ទាត់ បូករួមទាំងរូបរាងស្រស់សង្ហាបានផ្តល់ឱកាសឲ្យតារាឆ្នើមរូបនេះក្រសោបបានជោគជ័យលើសពីបាល់ទាត់។

វិថីបាល់ទាត់លើទឹកដីកម្ពុជា
បុរសសង្ហា Nick Taylor បានចូលរួមជាក្លិបព្រះខ័នរាជស្វាយរៀងកាលពីដើមឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Conor Nestor។ ដំបូងឡើយ រូបគេត្រូវបានក្រុមការងារគ្រូបង្វឹកជម្រើសជាតិកោះហៅចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយបង់ក្លាដែស និងការប្រកួតជើងឯកអាស៊ាន AFF Championship ហើយរូបគេក៏បានបង្ហាញខ្លួន និងរកបានគ្រាប់ឲ្យជម្រើសជាតិកម្ពុជាដែរ។

បន្ទាប់មករូបគេបានចាប់អារម្មណ៍នឹងបាល់ទាត់នៅប្រទេសកម្ពុជា។ នៅពេលចប់កុងត្រាជាមួយក្លិបចាស់ Orlando City B របស់សហរដ្ឋអាមេរិក Nick បានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងជាទឹកដីកំណើតជីតារបស់ខ្លួន។

រូបគេបានបង្ហាញខ្លួនសម្រាប់ការប្រកួតត្រៀមបើករដូវកាល (Pre-Season) កាលពីដើមឆ្នាំមុនពេលខេមបូឌាន ព្រីមៀរលីគរដូវកាល២០២៣-២៤ចាប់ផ្តើម។ ស្ថិតក្រោមការដឹកនាំគ្រូបង្វឹកថ្មីលោក Pep សមាជិកថ្មីរូបនេះទទួលបានការទុកចិត្តឲ្យបង្ហាញខ្លួនលើទីលានស្ទើរគ្រប់ការប្រកួត។

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ Nick Taylor កាន់តែបង្ហាញគុណផលល្អប្រសើរ និងរកបានគ្រាប់បាល់ជាបន្តបន្ទាប់។ ទីបំផុត រូបគេបានរួមចំណែកជួយឲ្យព្រះខ័នរាជស្វាយរៀងឈ្នះពានរង្វាន់ធំ២ក្នុងមួយរដូវកាលគឺ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ និងពានរង្វាន់ខេមបូឌានព្រីមៀរលីគ។ នេះជាសមិទ្ធផលដ៏ធំធេងបំផុតរបស់ Nick ក្នុងអាជីពរបស់ខ្លួនគិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» Nick Taylor បាននិយាយថា ៖«វាជារដូវកាលដំបូងដ៏អស្ចារ្យសម្រាប់ខ្ញុំនៅកម្ពុជា។ យើងទទួលបានជោគជ័យពេញលេញក្នុងមួយរដូវកាល»។
ទីផ្សារផ្សាយពាណិជ្ជកម្ម
ក្រៅពីជោគជ័យលើអាជីពបាល់ទាត់ទាំងក្លិប និងជម្រើសជាតិកម្ពុជា Nick Taylor អាចត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ដែលទទួលបានជោគជ័យបំផុតក្នុងឧស្សាហកម្មផ្សាយពាណិជ្ជកម្មនាពេលបច្ចុប្បន្ន បើប្រៀបធៀបនឹងកីឡាករបាល់ទាត់ផ្សេងៗនៅប្រទេសកម្ពុជា។ កីឡាកររូបនេះទទួលបានឱកាសថតផ្សាយពាណិជ្ជកម្មជាញឹកញាប់ឲ្យផលិតផលក្នុងស្រុកជាច្រើន។ រូបគេក៏ឧស្សាហ៍បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បើកសម្ពោធផលិតផល ឬហាងនានាដែរ។

ជីវិតស្នេហា
តារាបាល់ទាត់ Nick Taylor បានភ្ជាប់ពាក្យជាមួយតារាចម្រៀងស្រីដ៏ស្រស់ស្អាត Rabee ដែលទទួលបានការសាទរយ៉ាងខ្លាំងពីអ្នកគាំទ្រ។ អ្នកទាំងពីរបានស្គាល់គ្នាតាមរយៈការថតផ្សាយពាណិជ្ជកម្មជាមួយគ្នា។ អ្នកទាំងពីរត្រូវបានគេមើលឃើញពីការបង្ហាញខ្លួនជាមួយគ្នាញឹកញាប់ក្នុងពិធីបើកសម្ពោធផលិតផលនានា។

ស្របពេលកញ្ញា Rabee អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អថែមទៀតនោះបានជំរុញធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែល្អប្រសើររហូតបានក្លាយជាស្នេហា។ ទីបំផុតអ្នកទាំងពីរបានប្រកាសពីពិធីភ្ជាប់ពាក្យជាផ្លូវការ។ តារាចម្រៀងពូកែរាំ Rabee បានទៅទស្សនាផ្ទាល់ដល់ទីលានប្រកួតដើម្បីលើកទឹកចិត្តបុរសសង្ហា Nick។

អាចនិយាយបានថា Nick Taylor កំពុងមានវិថីជីវិតដ៏ជោគជ័យលើទឹកដីកម្ពុជាក្នុងនោះគឺអាជីពបាល់ទាត់ ការងារក្រៅពីបាល់ទាត់ និងជីវិតស្នេហា ដែលកម្រមានកីឡាករណាទទួលបានទាំងព្រមបែបនេះណាស់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


