សេដ្ឋកិច្ច
តម្លៃទីផ្សារសាច់ជ្រូកប្រែប្រួលយ៉ាងណា ក្រោយវិធានការផ្អាកនាំចូលសាច់បង្កក
អាជីវករលក់សាច់ជ្រូក និងឈ្មួញកណ្ដាលបានលើកឡើងថា ស្ថានភាពលក់សាច់ជ្រូកនៅលើទីផ្សារហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយនោះទេ ទោះមានវិធានការផ្អាកការនាំចូល «គ្រឿងក្នុង និងបំណែកសាច់បង្កក» ពីរដ្ឋាភិបាលជាបណ្តោះអាសន្នក្នុងរយៈពេល ៦ ខែ។
អាជីវករលក់សាច់ជ្រូក នៅសង្កាត់ស្ទឹងមានជ័យ អ្នកស្រី ហាវ ឈួវវង ប្រាប់ថា អ្នកស្រីនៅតែលក់មិនដាច់ ទោះមានវិធានការផ្អាកការនាំគ្រឿងក្នុងចូល។

លោក ញ៉ែម សាក់ សមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ នេះថា ស្ថានភាពទីផ្សារតម្លៃ និងបរិមាណលក់សាច់ជ្រូកហាក់មិនមានកំណើនណាស់ណានោះទេ។
លោកបញ្ជាក់ថា តម្លៃជ្រូករស់កើនឡើងដល់ ១ ម៉ឺន ៥០០ រៀល មែន ប៉ុន្តែទីផ្សារលក់ចេញនៅតែមិនទាន់ល្អ ដោយសារមានក្រុមហ៊ុនផ្គត់ផ្គង់មួយចំនួន លក់ជ្រូកពន្លះសាច់ហើយក្នុងតម្លៃ ១ ម៉ឺន ១ ពាន់រៀល ដែលប្រហាក់ប្រហែលនឹងជ្រូករស់របស់កសិករដែរ ដើម្បីប្រជែងយកទីផ្សារ។
លោកប្រាប់ថា បច្ចុប្បន្នអ្នកចិញ្ចឹមជ្រូកអាចចំណេញដែរ តែក្នុងកម្រិតតិចតូចត្រឹម ៣០ ដុល្លារក្នុងមួយក្បាលបបន្ទាប់ពីទូទាត់លើការចិញ្ចឹម។

លោក ម៉ូវ ឃាង ម្ចាស់សត្តឃាតដ្ឋាននៅក្រុងតាខ្មៅ បានឱ្យដឹងដែរថា ទីតាំងរបស់លោកកាប់ជ្រូកលក់ចេញចន្លោះពី ២០ ទៅ ៣០ ក្បាល ក្នុងមួយថ្ងៃ ខណៈស្ថានភាពលក់ចេញមិនមានកំណើនប្រែប្រួលច្រើននោះទេ រីឯតម្លៃក៏កើនតិចតូចដែរ លោកថា កន្លែងរបស់លោក លក់សាច់ជ្រូកដែលពន្លះសាច់ហើយ ក្នុងតម្លៃ ១ ម៉ឺន ៣០០០ រៀល ក្នុងមួយគីឡូក្រាម។
រាជរដ្ឋាភិបាលកម្ពុជា បានបានសម្រេចផ្អាកនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្ដោះអាសន្ន រយៈពេល ៦ខែចាប់ពីថ្ងៃទី ១២ ខែមីនា ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤។

ផលិតផលនេះ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក, សាច់ និងគ្រឿងក្នុងមាន់បង្កក។
ចំណែក ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


