ព័ត៌មានអន្ដរជាតិ
សមយុទ្ធថ្ងៃទី២! ចិន បញ្ជូនយន្តហោះចម្បាំង និងបាញ់មីស៊ីលពិតៗ ទៀតផង
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃសុក្រទី២៤ខែឧសភា, សមយុទ្ធ Joint Sword – 2024A ដែលចិនធ្វើព័ទ្ធជុំវិញកោះតៃវ៉ាន់ និងចាត់ទុកជាការដាក់ទណ្ឌកម្មទីក្រុងតៃប៉ិ បានឈានចូលថ្ងៃទីពីរហើយ ហើយនៅថ្ងៃទីពីរនេះទៀតសោត ទីក្រុងប៉េកាំង បានបញ្ជូនកម្លាំងបន្ថែមដូចជាយន្តហោះចម្បាំង និងបាញ់មីស៊ីលពិតៗទៀតផង។

យន្តហោះទម្លាក់គ្រាប់បែក បានអនុវត្តការវាយប្រហារជាច្រើនទីតាំង នៅក្នុងដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដោយធ្វើប្រតិបត្តិការមានការសម្របសម្រួលពីសំណាក់នាវាកងទ័ពជើងទឹក ហើយនេះត្រូវបានគេចាត់ទុកថា ប្រទេសចិន កំពុងសាកល្បងសមត្ថភាពរបស់ខ្លួន ដើម្បីដណ្តើមយកកោះតៃវ៉ាន់ មកគ្រប់គ្រងហើយ។
ស្របពេលជាមួយគ្នានោះដែរ គ្រាន់តែចិនធ្វើសមយុទ្ធភ្លាម ស្រាប់តែរដ្ឋាភិបាលទីក្រុងតៃប៉ិ ចេញបញ្ជា ឲ្យកងទ័ពជើងគោកនិងអាកាសរបស់ខ្លួន ប្រុងជើងការខ្ពស់តែម្តង។

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា “យើងមិនស្វែងរកជម្លោះទេ ប៉ុន្តែយើងក៏មិនខ្លាចធ្វើរឿង ដើម្បីធានាសុវត្ថិភាពជាតិ និងការពារមាតុភូមិដ៏ស្រស់ស្អាតរបស់យើងដែរ”។
លើសពីនេះ ក្រសួងថែមទាំងបញ្ជូនកងកម្លាំងទៅតំបន់ជុំវិញដែនកោះរួចហើយដែរ ព្រមទាំងអះអាងថា ខ្លួនមានទំនុកចិត្តអាចការពារអធិបតេយ្យខ្លួនឯងបាន។ ការធ្វើសមយុទ្ធយោធារបស់ចិនក្នុងកាលៈទេសៈនេះ មិនត្រឹមតែមិនជួយរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ វាថែមទាំងបង្ហាញពីគំនិតយោធានិយមរបស់ចិនផងដែរ។

សូមបញ្ជាក់ជាថ្មី សមយុទ្ធខ្នាតធំ Joint Sword-2024A នេះធ្វើឡើងរយៈពេល២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាតំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin ហើយវាកើតឡើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ថ្មីលោក William Lai Ching-te ស្បថឡើងកាន់តំណែង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តៃវ៉ាន់ បញ្ជាឲ្យកងទ័ពប្រុងជើងការខ្ពស់ ក្រោយចិន ធ្វើសមយុទ្ធខ្នាតធំ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


