ព័ត៌មានអន្ដរជាតិ
តុលាការសិង្ហបុរី បង្គាប់ឲ្យប្អូនប្រុសអតីតនាយករដ្ឋមន្ត្រី បង់ប្រាក់ពិន័យជិត៣០ម៉ឺនដុល្លារ
ប្អូនប្រុសរបស់លោក Lee Hsien Loong អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ត្រូវបានបង្គាប់បញ្ជាដោយតុលាការឲ្យបង់ប្រាក់ពិន័យចំនួន ២៩៦ ០០០ដុល្លារទៅកាន់រដ្ឋមន្ត្រី២រូប នៅក្នុងបណ្ដឹងបរិហារកេរ្តិ៍។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

លោក Lee Hsien Yang ដែលជាប្អូនប្រុសបង្កើតតែផ្ដាច់ទំនាក់ទំនងជាមួយលោក Lee Hsien Loong បានធ្វើការចោទប្រកាន់រដ្ឋមន្ត្រីចំនួន២រូបគឺលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេស និងលោក K.Shanmugam រដ្ឋមន្ត្រីច្បាប់ ថាបានលួចជួលទ្រព្យសម្បត្តិរដ្ឋដោយខុសច្បាប់។
កាលពីខែកក្កដា ឆ្នាំ២០២៣ លោក Yang ត្រូវបានរដ្ឋាភិបាលសិង្ហបុរីបញ្ជាឲ្យលុបការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលសរសេរចោទប្រកាន់រដ្ឋមន្ត្រី បន្ទាប់ពីមានការស៊ើបអង្កេតនៅខែមិថុនា ឆ្នាំ២០២៣ រកមិនឃើញអំពើពុករលួយដូចដែលព័ត៌មានបានចោទប្រកាន់នោះទេ។

តុលាការសិង្ហបុរី បានប្រាប់ថា លោក Yang មិនបានសូមទោស ឬក៏លុបការបង្ហោះសារឡើយ ថ្វីត្បិតរដ្ឋមន្ត្រីទាំង២ដែលរងការចោទប្រកាន់ បានផ្ដល់ឱកាសឲ្យលុបលាងកំហុសក៏ដោយ។ ផ្ទុយទៅវិញ លោក Yang បែរជាបង្ហោះសារថាលោកនៅតែឈរលើគោលជំហរចំពោះអ្វីដែលលោកធ្លាប់បាននិយាយ។
បន្ថែមពីលើប្រាក់ពិន័យ តុលាការសិង្ហបុរី បានផ្ដល់ប្រាក់រង្វាន់ជាសំណងលើកទឹកចិត្តចំនួន ១៤៨ ០០០ដុល្លារឲ្យរដ្ឋមន្ត្រីទាំង២រូបផងដែរ។

សូមបញ្ជាក់ថា លោក Lee Hsien Yang គឺជាកូនប្រុសពៅរបស់លោក លី ក្វាន់យូ ដែលជានាយករដ្ឋមន្ត្រីដំបូងបំផុត និងជាស្ថាបនិកនៃប្រទេសសិង្ហបុរី។ លោក Yang និងបងប្រុសគឺលោក Lee Hsien Loong ដែលជាអតីតនាយករដ្ឋមន្ត្រីទី៣របស់សិង្ហបុរី បានផ្ដាច់ទំនាក់ទំនងនឹងគ្នា ជុំវិញជម្លោះដណ្ដើមផ្ទះមួយកន្លែង ដែលបន្សល់ទុកដោយឳពុក។
លោក Yang បានឈរនៅខាងបក្សប្រឆាំង នៅក្នុងការបោះឆ្នោតឆ្នាំ២០២០កន្លងទៅ ហើយធ្លាប់ប្រកាសជាសាធារណៈថា លោកមានបំណងចង់ឈរឈ្មោះដណ្ដើមតំណែងជាប្រធានាធិបតីថែមទៀតផង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


