កីឡា
ល្ងាចនេះ ក្រុមនារីជប៉ុន ប៉ះ ប្រេស៊ីល ជើងឯកបាល់ទះនារីពិភពលោក
ការប្រកួតបាល់ទះនារីជើងឯកពិភពលោក FIVB Volleyball Women’s Nation League វគ្គវិលជុំសន្សំពិន្ទុ សប្ដាហ៍ទី២ ចាប់ផ្តើមនៅថ្ងៃអង្គារ ទី២៨ ខែឧសភានេះហើយដោយមានការប្រកួតពីរគូ ក្នុងនោះក្រុមនារីខ្លាំងជប៉ុន ប៉ះ ប្រេស៊ីល ជាគូគួរឲ្យចាប់អារម្មណ៍។

ក្រុមបាល់ទះនារីជប៉ុន ប៉ះ ក្រុមបាល់ទះនារីប្រេស៊ីល វេលាម៉ោង៦:៣០នាទីយប់នេះ។ ក្រោយបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី១ ក្រុមបាល់ទះនារីប្រេស៊ីលពិតជាធ្វើបានល្អ ក្រោយឆ្លងកាត់ការប្រកួត៤លើក គឺទទួលបានជ័យជម្នះទាំង៤លើក មាន១២ពិន្ទុឈរនៅលេខ២ក្នុងតារាងពិន្ទុ។
លទ្ធផលប្រកួត៤លើករបស់ក្រុមបាល់ទះនារីប្រេស៊ីល
- ក្រុមប្រេស៊ីល ៣-១ ក្រុមកាណាដា
- ក្រុមប្រេស៊ីល ៣-០ ក្រុមកូរ៉េខាងត្បូង
- ក្រុមប្រេស៊ីល ៣-១ ក្រុមសហរដ្ឋអាមេរិក
- ក្រុមប្រេស៊ីល ៣-០ ក្រុមស៊ែប៊ី

ក្រឡែកមកមើលក្រុមបាល់ទះនារីជប៉ុន កំពុងឈរលេខ៦ក្នុងតារាងពិន្ទុ ក្រោយប្រកួត៤លើក ឈ្នះ៣ ចាញ់១ មាន៩ពិន្ទុ។ ក្រុមជប៉ុនត្រូវការពិន្ទុក្នុងការប្រកួតនេះ ដើម្បីស្វែងរកកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ ទោះបីបច្ចុប្បន្នកំពុងឈរនៅលេខ៦បណ្ដោះអាសន្ន ប៉ុន្តែពួកគេមិនទាន់មានសុវត្ថិភាពឡើយ។
លទ្ធផលប្រកួត៤លើករបស់ក្រុមបាល់ទះនារីជប៉ុន
- ក្រុមជប៉ុន ៣-២ ក្រុមតួកគី
- ក្រុមជប៉ុន ៣-០ ក្រុមប៊ុលហ្គារី
- ក្រុមជប៉ុន ៣-០ ក្រុមអាល្លឺម៉ង់
- ក្រុមជប៉ុន ០-៣ ក្រុមប៉ូឡូញ
សម្រាប់ការប្រកួតនេះជាការប្រកួតដ៏ជក់ចិត្តដោយក្រុមខ្លាំងក្នុងទ្វីបអាស៊ីត្រូវជួបជាក្រុមខ្លាំងទ្វីបអាមេរិកខាងត្បូង ដូច្នេះសូមរង់ចាំមើលថាតើ ក្រុមមួយណានឹងទទួលបានជ័យជម្នះ ខណៈការប្រកួត១គូទៀតគឺជាជំនួបរវាងក្រុមម្ចាស់ផ្ទះថៃ និងក្រុមសាធារណរដ្ឋដូមីនីកែន នាវេលាម៉ោង៣រសៀល៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


