ព័ត៌មានអន្ដរជាតិ
រដ្ឋ Florida ប្រកាសអាសន្ន គ្រោះទឹកជំនន់
តាមសេចក្តីរាយការណ៍របស់ ABC News នៅថ្ងៃព្រហស្បតិ៍ទី១៣ខែមិថុនា, អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសអាសន្ន និងព្រមានអំពីគ្រោះថ្នាក់នៅក្នុងតំបន់មួយចំនួន ដោយសារតែការជន់លិច បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ខណៈតំបន់ដែលរងគ្រោះធ្ងន់ មានដូចជា Broward, Collier, Lee, Miami-Dade និង Sarasota។

តាមការបញ្ជាក់ពីនាយកដ្ឋានអាកាសធាតុជាតិក្នុងទីក្រុង Miami បានឲ្យដឹងថា ក្រុងមួយចំនួននៅក្នុងតំបន់ Broward និង Miami-Dade ដូចជា Hallandale និង Hollywood កំពុងរងការវាយប្រហារធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់គំរាមកំហែងដល់អាយុជីវិត ប៉ះពាល់ដល់ផ្ទះសម្បែង អាជីវកម្មនិងផ្លូវថ្នល់។

ទឹកភ្លៀងកម្រិតរហូតដល់ ១៧៧មិល្លីម៉ែត្រ បានធ្លាក់ជញ្ជ្រំនៅទូទាំងតំបន់ Broward និង Miami-Dade គិតត្រឹមរសៀលថ្ងៃពុធ ហើយគេព្យាករថា ភ្លៀងធ្លាក់ក្នុងកម្រិតធ្ងន់ធ្ងរជាងនេះ នឹងវាយប្រហារជាបន្តទៀត។
ដោយឡែក អត្រាភ្លៀងធ្លាក់នៅ Fort Lauderdale/Hollywood បានឈានដល់ ១០១មិល្លីម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃដដែលនោះ ខណៈ Sarasota ក៏មានអត្រាភ្លៀងធ្លាក់ជិត ១០០មិល្លីម៉ែត្រក្នុងមួយម៉ោងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សបាត់ខ្លួនឬបាត់បង់ជីវិតក្នុងគ្រោះធម្មជាតិនេះទេ។
សូមបញ្ជាក់ថា ច្បាប់គ្រាអាសន្ននេះ នឹងអូសបន្លាយពេល៦០ថ្ងៃអាស្រ័យលើស្ថានភាពជាក់ស្តែង ហើយបើទឹកជំនន់មិនធូរស្រាលទេនោះ ច្បាប់នេះនឹងពង្រីកបន្ថែមទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សរាប់លាននាក់ប្រាប់ឲ្យជម្លៀស ខណៈព្យុះសង្ឃរា Ian ជិតមកដល់រដ្ឋ Florida
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


