ព័ត៌មានជាតិ
សស់ជាង ១សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការដាក់ស្នាដៃប្រកួតពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤
គិតមកដល់ពេលនេះ ការប្រកាសបើកទទួលស្នាដៃតែងនិពន្ធ ប្រលងពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤ របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើផ្នែកប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង មានរយៈច្រើនខែមកហើយ ដែលក៏នឹងត្រៀមបិទទទួលស្នាដៃបេក្ខជនចូលរួម នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះហើយដែរ។
គួរជម្រាបថា ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងបើកទទួលស្នាដៃតែងនិពន្ធ ដែលជាឱកាសសម្រាប់សាធារណជនទូទៅ មិនចំពោះតែអ្នកនិពន្ធអាជីពឡើយ ដោយអាចចូលរួមដាក់ស្នាដៃតែងនិពន្ធរបស់ខ្លួន ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញអក្សរសិល្ប៍អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើង។

មិនខុសពីឆ្នាំកន្លង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំនេះ គឺលើផ្នែកប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ប្រធានបទសេរី ចាប់ពី ១៥-៣០ ទំព័រ A4 និងគ្រាន់តែគោរពទៅតាមលក្ខខណ្ឌដូចខាងក្រោម៖
ស្នាដៃចូលរួម ត្រូវតែមានលក្ខណវិនិច្ឆ័យ
១. អត្ថន័យ : សច្ចធម៌ សីលធម៌ និង គុណធម៌
២. អត្ថរូប : វិធីតែង រចនាបថ សិល្ប៍សោភ័ណ
៣. អត្ថរស : ការអប់រំ ការអភិវឌ្ឍន និងការរក្សាតម្លៃអត្ថសញ្ញាណ
ចំពោះបេក្ខជនម្នាក់អាចដាក់បាន ២ស្នាដៃប៉ុណ្ណោះ គឺតម្រូវឱ្យមួយជាប្រលោមលោកខ្នាតខ្លី និងមួយជាកំណាព្យរឿង។ ឯការទទួលស្នាដៃ គឺបន្តរហូតដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៥ជាកំហិត។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការដាក់ស្នាដៃ អាចទំនាក់ទំនងជាមួយ នាយកដ្ឋានសៀវភៅ និងការអាន អគារលេខ៤៤ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬលេខទូរសព្ទ ០១២ ៨០១ ១២២ / ០៧៨ ៦៦៨ ៩៧៧ / ០១១ ៨៥០ ០៩៤ ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


