ជីវិតកម្សាន្ដ
Ploy បង្ហោះរូបបញ្ចាក់ភាពឯកា ខណៈមហាជនទាយថា នាងបែកគ្នាជាមួយមិត្តប្រុសមែនទែនហើយ
ជារឿយៗទស្សនិកជនជាច្រើនតែងតែឃើញគូស្នេហ៍តារាសម្ដែង Ploy Chermarn និងតារាចម្រៀងរ៉េបវ័យក្មេង Tong Toopee បង្អួតភាពផ្អែមល្ហែមលើគណនីផ្ទាល់ខ្លួន ធ្វើឲ្យអ្នកគាំទ្រច្រណែនខ្លាំងពីទំនាក់ទំនងរបស់អ្នកទាំងយ៉ាងខ្លាំង។ ប៉ុន្តែមួយរយៈធំមកនេះ អ្នកទាំងពីរបែរជាលេចនូវពត៌មានថាបានបែកគ្នាច្រើនដងមកហើយ។
ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែមិថុនានេះ តារាសម្ដែងស្រី Ploy Chermarn បានបង្ហោះរូបភាពកំពុងអង្គុយញ៉ាំអាហារតែម្នាក់ឯង រួមជាមួយនឹងចំណងជើងថា «ញ៉ាំតែឯងមិនបាច់ចែកឲ្យអ្នកណាទេ វាឆ្អែតគ្រប់គ្រាន់ណាស់ទៅហើយ» ។

ទោះបីជាយ៉ាងណា ព្រឹត្តិការណ៍នេះ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជាច្រើនបញ្ចេញមតិខុសៗគ្នា ប៉ុន្តែក្នុងន័យព្រួយបារម្ភថា ទោះបីជានាងញ៉ាំអីម្នាក់ឯក៏ពិតមែន ប៉ុន្តែនាងមានអ្នកគាំទ្រចាំកំដរជានិច្ច។ ស្របពេលដែលអ្នកមួយចំនួនទៀតថា ទោះនៅលីវម្ដងទៀត Ploy មិនខ្វះទេ បុរសជាច្រើនមកតម្រង់ជួរសុំស្រលាញ់នោះ។ ចំណែកឯអ្នកអ្នកលេងអ៊ីនធឺណិតម្នាក់បានសួរថា អ្នកណាជាអ្នកថតរូបឲ្យនាង? ហើយ Ploy ឆ្លើយភ្លាមៗថានាងជាអ្នកថតវាដោយខ្លួនឯង។
យ៉ាងណាមិញ ដោយមិនបង្អ់យូរនៅការជជីកសួរពីសំណាក់មហាជន តារាសម្ដែងវ័យ ៤១ឆ្នាំរូបនេះបានសម្រេចបិទការអត្ថាធិប្បាយលើការបង្ហោះរូបភាពបញ្ចាក់ភាពឯការបស់នាងភ្លាមៗតែម្ដង។ មកដល់ពេលនេះ ក៏មិនទាន់មានការបញ្ជាក់ថា តើ Tong និង Ploy ពិតជាបែកបាក់គ្នាឬយ៉ាងណា? ក្នុងពេលដែលអ្នកគាំទ្រមានតែត្រូវរង់ចាំការបកស្រាយរបស់គូស្នេហ៍មួយគូនេះតែប៉ុណ្ណោះ។
គួរបញ្ចាក់ដែរថា នេះក៏មិនមែនជាលើកទីមួយសម្រាប់គូស្នេហ៍Tong និង Ploy លេចឮនូវពាក្យចចាមអារ៉ាមប្រេះឆាទំនាក់ទំនងស្នេហាខុសវ័យរបស់អ្នកទាំងពីរនោះ។ កាលពីចុងឆ្នាំ២០២៣ គូស្នេហ៍នេះ បានបង្កជាព័ត៌មានដ៏ក្ដៅគគុក ក្រោយលេចឮដំណឹងថា ពួកគេអាចនឹងបែកគ្នា បន្ទាប់ពីឃើញខាងស្រីមិនជូនពរថ្ងៃកំណើត និងលែងបង្ហោះរូបផ្អែមៗដូចមុនទៀត។ ក្រោយមកទើបខាងស្រីសម្រេចបង្ហោះរូបលួងលោមខាងប្រុសវិញ ទើបស្ងប់ស្ងាត់មួយរយៈធំ លែងបង្កមន្ទិលសង្ស័យដល់មហាជនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចឮបែកគ្នាសាជាថ្មី Ploy បង្ហោះរូបផ្អែមល្ហែមជាមួយមិត្តប្រុសវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


