ព័ត៌មានអន្ដរជាតិ
នៅកាណាដា ៥នាទី ចោរលួចរថយន្តបាន ១គ្រឿង
តាមការចុះផ្សាយរបស់សារព័ត៌មាន Firstpost កាលពីថ្ងៃអង្គារទី៩ខែកក្កដាឆ្នាំ២០២៤, កាណាដា ត្រូវបានគេឲ្យឈ្មោះថា “រាជធានីចោរលួចឡានលើពិភពលោក” ព្រោះថា រាល់៥នាទីម្តង រថយន្តក្នុងប្រទេសនេះត្រូវបានចោរលួច ដល់ថ្នាក់ការិយាល័យធានារ៉ាប់រងកាណាដា ប្រកាសអាសន្ន ហើយថែមទាំងប៉ូលិសអន្តរជាតិ ចូលរួមដោះស្រាយបញ្ហានេះទៀតផង។

ត្រឹមតែមួយឆ្នាំ២០២២ គេជឿថា រថយន្តជាង ១០៥ ០០០គ្រឿង ត្រូវបានចោរលួចទូទាំងប្រទេសកាណាដា ហើយជារឿយៗ រថយន្តដែលលួចបាន ត្រូវចោរយកទៅលក់នៅប្រទេសផ្សេងដើម្បីកុំឲ្យប៉ូលិសចាប់បាន។
ទោះបីជាយ៉ាងណាក៏ដោយ ពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហានេះមិនបង្ហាញសញ្ញាធូរស្រាលឡើយ ជាក់ស្តែងប៉ូលិស INTERPOL អះអាងថា រថយន្តដែលចោរលួចបានពីប្រជាជនកាណាដា ជាង ១ ៥០០គ្រឿង ត្រូវយកទៅលក់ពាសពេញពិភពលោកត្រឹមចន្លោះខែកុម្ភៈដល់ខែឧសភាឆ្នាំ២០២៤នេះ។

INTERPOL និយាយថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កាណាដា បានក្លាយជាប្រទេសមានចោរលួចយានយន្តច្រើនបំផុតគួរឲ្យកត់សម្គាល់ ដោយសារប្រទេសនេះ សម្បូររថយន្តម៉ាកថ្លៃៗនិងជាម៉ាកដែលត្រូវប៉ាន់លើទីផ្សារ។ រថយន្តជាច្រើន ត្រូវបានដឹកជញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងលិច ដើម្បីជួញដូរ ឬលក់បន្ត”។
បញ្ហានេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសកាណាដាឲ្យអាប់ឱន និងធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងឈឺក្បាលយ៉ាងខ្លាំង ជាក់ស្តែងគ្រាន់តែឆ្នាំមុន ក្រុមហ៊ុនធានារ៉ាប់រងត្រូវសងប្រាក់អស់ជាង ១ពាន់លានដុល្លារអាមេរិកឯណោះ ហើយតួលេខនេះគឺលើសពីឆ្នាំ២០១៨ ដល់ទៅបីដង។
ងាកទៅមើលសេចក្តីរាយការណ៍កាលពីខែមេសាវិញ ការស៊ើបអង្កេតរបស់ប៉ូលិសខេត្ត Ontario និងទីភ្នាក់ងារព្រំដែនកាណាដា បានរកឃើញរថយន្តចំនួន៥៩៨គ្រឿង មុនពេលនាំចេញទៅក្រៅប្រទេស ខណៈរថយន្តទាំងនោះ ភាគច្រើនលួចពីខេត្ត Ontario ហើយមានតម្លៃលក់បន្តប្រមាណ ២៥លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


