ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រកាសផ្ដល់កញ្ចប់ជំនួយសព្វាវុធតម្លៃ ២២៥ លានដុល្លារទៀត ឲ្យអ៊ុយក្រែន
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃទី ១២ ខែ កក្កដា, ក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍, ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកញ្ចប់ជំនួយថ្មីមានតម្លៃ ២២៥លានដុល្លារដល់ទីក្រុងកៀវ ដែលក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល Patriot ផងដែរ ដើម្បីពង្រឹងខែលការពារដែនអាកាសរបស់អ៊ុយក្រែន ទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

មិនត្រឹមប៉ុណ្ណឹង កញ្ចប់ថវិកាទំហំទឹកប្រាក់២២៥លានដុល្លារនេះ ក៏រួមបញ្ចូលផងដែរនូវមីស៊ីលប្រឆាំងយន្តហោះ Stinger, ប្រព័ន្ធរ៉ុកកែត HIMARS ក៏ដូចជាគ្រាប់កាំភ្លើងធំ១៥៥ មិល្លីម៉ែត្រ និង ១០៥ មិល្លីម៉ែត្រ រួមទាំងអាវុធផ្សេងៗទៀត។
គួរបញ្ជាក់ថាលោក ហ្សេលេនស្គី កាលពីចុងខែមុន បានប្រកូកប្រកាសសុំប្រព័ន្ធ Patriot ដែលផលិតដោយសហរដ្ឋអាមេរិកបន្ថែម ដោយលើកហេតុផលថា ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រាប់បែកជិត ៣ ០០០ គ្រាប់ដែលរុស្ស៊ីបាញ់ចូលទៅក្នុងប្រទេសអ៊ុយក្រែនរាល់ខែ។

យ៉ាងណាមិញកាលពីថ្ងៃអង្គារ តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ, សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងរ៉ូម៉ានី នឹងប្រគល់ Patriot ឲ្យអ៊ុយក្រែន ខណៈហូឡង់ និងប្រទេសផ្សេងទៀត នឹងផ្តល់គ្រឿងបន្លាស់ Patriot ហើយអ៊ីតាលី នឹងផ្តល់ប្រព័ន្ធការពារដែនអាកាស SAMP-T។
ទន្ទឹមនោះ សម្ព័ន្ធមិត្តផ្សេងទៀត រួមទាំងកាណាដា ន័រវែស អេស្ប៉ាញ និងចក្រភពអង់គ្លេស ក៏នឹងផ្តល់ប្រព័ន្ធមួយចំនួនទៀត ដែលនឹងជួយអ៊ុយក្រែនពង្រីកការការពាររបស់ខ្លួនផងដែរដូចជា NASAMS, HAWKs, IRIS T-SLM, IRIS T-SLS និង Gepards។

លើសពីនេះ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានសន្យាថា នឹងយកអាវុធតម្លៃ ១៥០លានដុល្លារដោយផ្ទាល់ចេញពីស្តុករបស់ខ្លួន រួមមានឧបករណ៍ស្ទាក់ចាប់ការវាយប្រហារតាមអាកាស កាំភ្លើងធំ និងអាវុធប្រឆាំងរថក្រោះ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


