ព័ត៌មានជាតិ
ក្មេងទំនើង២នាក់ ខឹងគូសត្រូវយកដុំថ្មគប់មកលើខ្លួន នាំបក្សពួកពួនស្ទាក់កាប់
បន្ទាយមានជ័យ ៖ ក្មេងទំនើង២នាក់ខឹងគូសត្រូវយកដុំថ្មគប់មកលើខ្លួនកន្លងមក ខណៈពេលមានឱកាសនាំបក្សពួកពួនស្ទាក់កាប់ទៅលើម៉ូតូជនរងគ្រោះខ្ទេច ត្រូវកម្លាំងអាវុធហត្ថ១ក្រុម ដឹកនាំដោយ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចុះឃាត់ខ្លួនបានដោយសារមានពាក្យបណ្តឹងរបស់ឈ្មោះ បិត ធាអ ភេទប្រុស អាយុ២១ឆ្នាំជាជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យបាននៅម៉ោង៨ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅចំណុចកែងផ្សារចំការគ ស្ថិតក្នុងភូមិផ្សារចំការគ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅថ្ងៃកើតហេតុនោះក្មេងទំនើងមានគ្នា៣នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះដោយជិះម៉ូតូម្នាក់ឯងជនរងគ្រោះដឹងខ្លួនទាន់ចុះគេចបាត់ ស្រាប់ជនសង្ស័យកាប់ទៅលើម៉ូតូខ្ទេច រួចគេចខ្លួនបាត់កន្លងបាន៧ថ្ងៃស្រាប់តែអាវុធហត្ថឃាត់ខ្លួនបាន២នាក់ ចំណែកម្នាក់ទៀតមិនទាន់ចាប់បាន គឺជាជនដៃដល់មូលហេតុ ដោយសារជនរងគ្រោះធ្លាប់ធ្វើសកម្មភាពយកដុំថ្មគប់មកលើពួកខ្លួន។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង២នាក់ ១ឈ្មោះ ចន សត្យា ហៅម៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិដីឡូតិ៍ សង្កាត់ទឹកថា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
២ឈ្មោះ រឿម ណាវីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង២នាក់ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាននាំមកអាវុធហត្ថក្រុងនិងបញ្ជូនមកអាវុធហត្ថខេត្តដើម្បីសាកសួរ។ ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ចំណែកឈ្មោះឈូកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវឃាត់ខ្លួនបន្តទៀត៕
ដោយ ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


