ព័ត៌មានជាតិ
មន្រ្តីក្រសួងសាធារណការ ចុះពិនិត្យដំណើរការសាងសង់ផ្លូវជាតិលេខ ៧ ពង្រីក ៤ គន្លង ចំណាយថវិកាជាង ១០០ លានដុល្លារ
មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧ ចាប់រង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ ៧ (រង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម) បានចុះដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យការងារសាងសង់ផ្លូវ ការរៀបចំបង្គោលភ្លើង និងតបណ្តាញទីកស្អាតរបស់ក្រុមហ៊ុនម៉ៅការសាងសង់ ឱ្យបានឆាប់រួចរាល់។
ក្នុងការចុះពិនិត្យដោយផ្ទាល់ លោក លឹម ស៊ីដេនីន បានណែនាំដល់មន្រ្តីជំនាញក្រសួង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនម៉ៅការសាងសង់ ចុះត្រួតពិនិត្យវាយតម្លៃនូវផលប៉ះពាល់ ពន្លឿនកិច្ចការចំពោះមុខ និងត្រូវសហការគ្នា ដើម្បីពន្លឿនការសាងសង់កំណាត់ផ្លូវជាតិលេខ៧ ឱ្យសម្រេចទៅតាមកិច្ចសន្យាដែលបានកំណត់។

គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង ចំណុចចាប់ផ្ដើមពីរង្វង់មូលស្គន់ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម មានប្រវែងសរុបជាង ៤៥ គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។
តាមការគ្រោងទុកផ្លូវដែលត្រូវស្តារនិងពង្រីកបន្ថែមនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ ខែ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ដែលចំណាយថវិកាសរុបជាង ១១៧ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


