កីឡា
បានទៅអូឡាំពិកលើកដំបូង អត្តពលិកអ៊ីរ៉ាក់ ប្រើសារធាតុប៉ូវកម្លាំង ត្រូវគេរកឃើញ
ទីភ្នាក់ងារធ្វើតេស្តអន្តរជាតិ (ITA) បានប្រកាសកាលពីថ្ងៃសុក្រទី២៦ខែកក្កដាថា ខ្លួនបានរកឃើញករណីទីមួយ ដែលអត្តពលិកបានប្រើប្រាស់សារធាតុហាមឃាត់ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។ នោះគឺកីឡាករយូដូអ៊ីរ៉ាក់ឈ្មោះ Sajjad Sehen ដែលទើបតែចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក លើកទីមួយប៉ុណ្ណោះ ក្នុងឆាកជីវិត។

គាត់ត្រូវបានរកឃើញប្រើប្រាស់សារធាតុប៉ូវកម្លាំង Metandienone និង Boldenone ក្នុងការធ្វើតេស្តនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ខែកក្កដា។
យោងតាមកាលវិភាគ កីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងត្រូវប្រកួតជាមួយដៃគូមកពីប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃទី៣០ខែកក្កដា ក្នុងប្រភេទទម្ងន់៨១គីឡូក្រាម។

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយលទ្ធផលតេស្តខាងលើនេះ គាត់នឹងត្រូវព្យួរពីការប្រកួត ហើយស្ថិតនៅក្រោមការស៊ើបអង្កេតករណីរំលោភវិន័យ។
ស្របពេលជាមួយគ្នានោះដែរ បើតាមសេចក្តីប្រកាសពី ITA, នេះមានន័យថា Sajjad Sehen មិនត្រូវបានអនុញ្ញាតឲ្យប្រកួត ហ្វឹកហាត់ ឬចូលរួមក្នុងសកម្មភាពណាមួយ ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកនេះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចាប់អារម្មណ៍ទេ? កំហុសធំមួយកើតឡើង ពេលបង្ហូតទង់អូឡាំពិក ក្នុងពិធីបើក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


