ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរបំផុត! មួយថ្ងៃ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដជិត២ពាន់នាក់ និងឆ្លងជាង៧ម៉ឺនករណី
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីលមានការស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន១,៩១០នាក់ និងឆ្លង៧១,៧០៤ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

វាជាថ្ងៃទីពីរជាប់គ្នា ដែលប្រទេសប្រេស៊ីលបានចុះបញ្ជីចំនួនអ្នកស្លាប់ខ្ពស់បំផុត។
វិទ្យាស្ថានសុខភាពសាធារណៈ Fiocruz បានឲ្យដឹងថា “នេះជាលើកទីមួយហើយចាប់តាំងពីជំងឺរាតត្បាតចាប់ផ្តើម ដែលយើងមើលឃើញរឿងអាក្រក់នៅទូទាំងប្រទេស។ ស្ថានភាពឲ្យភ័យខ្លាច”។

ប្រទេសប្រេស៊ីល បានកត់ត្រាការស្លាប់ទាក់ទងនឹងជំងឺកូវីដ១៩ ជាង២៥៧,០០០នាក់ដែលជាចំនួនសរុបខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រេស៊ីលក៏មានករណីឆ្លងសរុបជាង១០.៦លានករណីផងដែរ។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ។

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រឈមមុខនឹងការរិះគន់និងការតវ៉ាយ៉ាងខ្លាំងជុំវិញការដោះស្រាយរបស់លោក ចំពោះជំងឺរាតត្បាតដោយសារតែមេដឹកនាំស្តាំនិយមរូបនេះ មើលងាយការគំរាមកំហែងនៃវីរុសនិងចាត់វិធានការសុខភាពសាធារណៈធូររលុង។
រដ្ឋាភិបាលក៏កំពុងតស៊ូដើម្បីធានាការទទួលបាន ចែកចាយនិងចាក់វ៉ាក់សាំងកូវីដផងដែរ។

កាលពីថ្ងៃពុធ អភិបាលរដ្ឋ Sao Paulo លោក Joao Doria បានប្រកាសថា ការបិទរដ្ឋរយៈពេល២សប្តាហ៍ នឹងចូលជាធរមាននៅថ្ងៃសៅរ៍ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។
លោក Doria និយាយថា “មនុស្សជាង១,០០០នាក់បានស្លាប់ជារៀងរាល់ថ្ងៃនៅប្រេស៊ីល។ វាដូចជាការធ្លាក់យន្ដហោះ៥គ្រឿងក្នុងមួយថ្ងៃ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដលើស ២៥ម៉ឺននាក់
ចុចអាន៖ សហរដ្ឋអាមេរិក ក្លាយជាប្រទេសដំបូងគេ មានអ្នកស្លាប់ដោយសារកូវីដលើសកន្លះលាននាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


