ព័ត៌មានជាតិ
កម្ពុជា-អាមេរិក បន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ស្ថាប័នប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា និងស្ថានទូតសហរដ្ឋអាមេរិក ឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

ការឯកភាពគ្នានេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការផ្លាស់ប្តូរព័ត៌មានការងារអនុវត្តច្បាប់រួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិកដោយមានលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី Aleks Zittle អនុប្រធានបេសកកម្មស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិក ធ្វើជា សហប្រធានដឹកនាំកិច្ចប្រជុំ។
ដោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កិច្ចប្រជុំដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០០៤ ក៏មានការចូលរួមពីមន្ត្រីសំខាន់ៗនៃស្ថាប័នប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឆបោកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ មន្ត្រីអនុវត្តច្បាប់ និងរៀបចំគោលនយោបាយដទៃទៀតពីស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ។

ភាគីទាំងពីរ បានពិភាក្សារកមធ្យោបាយបង្កើនវឌ្ឍនភាពរបស់ចំណុចនានាដែលលើកឡើងនៅក្នុងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
ភាគីទាំងពីរ បានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងទីតាំងប្រព្រឹត្តសកម្មភាពទាំងនោះ ដែលបានរីកសាយភាយទាំងនៅក្នុងតំបន់ និងជុំវិញពិភពលោក បង្កឱ្យមានជនរងគ្រោះជាលក្ខណៈសាកលរួមទាំងសហរដ្ឋអាមេរិកផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


