Connect with us

ព័ត៌មានជាតិ

ប្រាក់ចំណូលរបស់តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញធ្លាក់ចុះខ្លាំងក្នុងត្រីមាសទី២

បានផុស

នៅ

ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.កដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំជាងគេមួយនៅរាជធានីភ្នំពេញនិងបានបោះផ្សាយមូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា(CSX) បានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលរបស់ខ្លួនក្នុងត្រីមាសទី២ឆ្នាំ២០២៤រហូតដល់៦០ភាគរយដោយសារតែកស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចក្នុងតំបន់និងសកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនដែលចេញផ្សាយនៅCSX ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ២,៩០៩​ លានដុល្លារ​ ថយចុះជាងត្រីមាសទី២ ឆ្នាំ២០២៣ ចំនួន ៤,៣៦៥​ ស្មើនឹង (៦០)% ។ ​សម្រាប់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន (១២ ​​៣៥១) ពាន់រៀល ថយចុះចំនួន ៦១៥ ៩១៧ដុល្លារស្មើនឹង (១០២,០៥)%បើធៀប នឹងត្រីមាសទី២ ឆ្នាំ២០២៣ ។

អ្នកឧកញ៉ា គិត ម៉េងប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិតបានមានគូសបញ្ជាក់នៅក្នុងរបាយការណ៍នេះថា៖«ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅតែបន្តរឹងមាំ នៅក្នុងថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២៤ នេះ ដោយមានទ្រព្យសកម្មសរុបចំនួន ៤៨៦.២៨៦.៩៩២ ពាន់រៀល ដែល រួមមានទ្រព្យសកម្មរយៈពេលវែងចំនួន ២១៥.៦៩៤.១២៤ ពាន់រៀល និង ទ្រព្យ សកម្មរយៈពេលខ្លីចំនួន ២៧០.៥៩២.៨៦៨ ពាន់រៀល»។ ​

«ដោយមិនអាចហាមឃាត់កាលៈទេសៈ ដែលមិនអាចមើលឃើញ យើងសង្ឃឹមថា នឹងកែលម្អលទ្ធផលត្រីមាសបច្ចុប្បន្ន នាត្រីមាសខាងមុខនេះ»។ នេះបើយោងតាមការថ្លែងអះអាងរបស់អ្នកឧកញ៉ា គិត ម៉េង។

ជាមួយគ្នានេះដែរ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួនជាង១១៩លានដុល្លារកើនឡើង ៤,១៣% និងមូលធនសរុប មានចំនួន ៦២,៧៦២លានដុល្លារ កើនឡើង​ ០,៨៥ % ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម