ព័ត៌មានអន្ដរជាតិ
វៀតណាមកាត់បន្ថយថ្លៃចុះបញ្ជី ដើម្បីជំរុញការលក់រថយន្តផលិតក្នុងស្រុក
រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃសុក្រ បានប្រកាសពីការកាត់បន្ថយតម្លៃចុះបញ្ជីជាបណ្ដោះអាសន្នរហូតដល់ ៥០ ភាគរយ សម្រាប់រថយន្តដែលផលិត និងដំឡើងក្នុងស្រុក ដើម្បីជំរុញការលក់។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការផ្លាស់ប្តូរនេះ មានគោលបំណងជំរុញទីផ្សាររថយន្តក្នុងស្រុកដែលប្រឈមមុខនឹងការលក់ធ្លាក់ចុះ។ រថយន្តប្រមាណ ៦៧ ៨៤៩ គ្រឿង ត្រូវបានលក់ក្នុងឆមាសទី១ឆ្នាំនេះ ដែលស្មើនឹងការធ្លាក់ចុះ ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ការទម្លាក់តម្លៃចុះបញ្ជីដដែល ក៏មានគោលបំណងផងដែរដើម្បីទប់ទល់នឹងនិន្នាការធ្លាក់ចុះការលក់រថយន្តផលិត ឬដំឡើងក្នុងស្រុក ធៀបទៅនឹងរថយន្តនាំចូល។

បើតាម Viet Nam News គោលនយោបាយនេះរំពឹងថានឹងកាត់បន្ថយប្រាក់ចំណូលរដ្ឋប្រមាណ ៨៦៧ ប៊ីលានដុង (៣៤ លានដុល្លារ) ក្នុង១ខែ។ តម្លៃចុះបញ្ជីបច្ចុប្បន្នគឺ ១២ ភាគរយ នៅទីក្រុងហាណូយ និង ហាយហ្វុង និង ១០ ភាគរយ នៅទីក្រុងហូជីមិញ ដោយតម្លៃនេះមានការប្រែប្រួលទៅតាមតំបន់។
វាមិនមែនជាលើកទី១ទេ ដែលរដ្ឋាភិបាលអនុវត្តវិធានការបែបនេះ ខណៈការកាត់បន្ថយថ្លៃសេវាស្រដៀងគ្នានេះ ត្រូវបានអនុវត្តរួចម្ដងហើយក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


