ព័ត៌មានអន្ដរជាតិ
បុគ្គលិកសណ្ឋាគារអាមេរិកប្រមាណ១ម៉ឺននាក់ធ្វើកូដកម្មទាមទារកែលក្ខខណ្ឌការងារ
បុគ្គលិកសណ្ឋាគារប្រហែល ១០០០០ នាក់នៅទូទាំងសហរដ្ឋអាមេរិកបានធ្វើកូដកម្មនៅថ្ងៃឈប់សម្រាកដ៏សំខាន់មួយនៅចុងសប្តាហ៍ ដើម្បីទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០២ខែកញ្ញានេះ។

បុគ្គលិកសណ្ឋាគារកាលពីថ្ងៃអាទិត្យបានដើរចេញពីការងាររបស់ពួកគេនៅក្នុងទីក្រុងចំនួនប្រាំបី រួមមាន ទីក្រុង Boston, Honolulu, San Francisco, San Diego និង Seattle បន្ទាប់ពីសហជីព UNITE HERE និងខ្សែសង្វាក់សណ្ឋាគារ Hilton, Hyatt និង Marriott បរាជ័យក្នុងការចរចាកិច្ចសន្យាជាមួយបុគ្គលិកទាំងនោះ។
លោក Gwen Mills ប្រធានសហជីព UNITE HERE បាននិយាយថា កូដកម្មដែលកើតមាននៅមុនថ្ងៃទិវាពលកម្មដោយសារភាគីនិយោជកក្នុងឧស្សាហកម្មសណ្ឋាគារមិនបានផ្លាស់ប្តូរវិធានការកាត់បន្ថយការចំណាយដែលបានអនុវត្តក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ បើទោះបីជាទទួលបានប្រាក់ចំណេញនិងងើបឡើងវិញបន្ទាប់ពីពេលនោះមក។

សណ្ឋាគារចំនួនច្រើននៅតែមិនទាន់បានស្ដារឡើងវិញនូវសេវាកម្មស្តង់ដារបុគ្គលិកសមទទួលបាន ខណៈបុគ្គលិកមិនទទួលបានប្រាក់ខែគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេទេ ដោយបុគ្គលិកជាច្រើនមិនមានលទ្ធភាពរស់នៅក្នុងទីក្រុងដែលពួកគេធ្វើការទេ ហើយបន្ទុកការងារដ៏ច្រើនកំពុងធ្វើឱ្យរាងកាយទ្រុឌទ្រោម។ បុគ្គលិកមួយចំនួនថាសណ្ឋាគាររកប្រាក់ចំណេញដោយកាត់បន្ថយការផ្តល់ជូនភ្ញៀវ និងបោះបង់ការយកចិត្តទុកដាក់របស់ពួកគេចំពោះកម្មករ។
ទោះយ៉ាងណា សហជីព បានឲ្យដឹងថា កូដកម្មក៏ត្រូវបានអនុញ្ញាតឱ្យរៀបចំឡើងនៅក្នុងទីក្រុង Baltimore, New Haven, Oakland និង Providence ហើយអាចចាប់ផ្តើមនៅក្នុងទីក្រុងទាំងនោះនៅពេលណាក៏បាន ខណៈថ្ងៃចុងសប្តាហ៍នៃទិវាពលកម្មគឺជារយៈពេលមួយដែលមមាញឹកបំផុតសម្រាប់ការធ្វើដំណើរនៅក្នុងសហរដ្ឋអាមេរិក ដោយអង្គការ Motoring AAA បាននិយាយកាលពីខែមុនថា ការកក់ទុកសម្រាប់ថ្ងៃចុងសប្តាហ៍របស់ភ្ញៀវទេសចរណ៍បានកើនឡើង៩ភាគរយបើធៀបនឹងឆ្នាំមុន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


