ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនដឹកជញ្ជូនឥណ្ឌូណេស៊ី GoTo ដកខ្លួនចេញពីវៀតណាម ដោយប្រកួតមិនឈ្នះគេ Grap និង Shopee
ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនឥណ្ឌូណេស៊ី GoTo Group បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងបិទប្រតិបត្តិការក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៦ ខែកញ្ញា តទៅ ចំពេលដែលក្រុមហ៊ុនត្រដាបត្រដួសក្នុងការប្រកួតប្រជែងទីផ្សារជាមួយក្រុមហ៊ុនធំៗផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។
ការប្រកាសដកខ្លួននេះ ធ្វើឡើង ៦ ឆ្នាំ ក្រោយក្រុមហ៊ុន Gojek ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GoTo បានចាប់ផ្ដើមប្រតិបត្តិការនៅវៀតណាមក្នុងឆ្នាំ ២០១៨ ដោយសហការគ្នាជាមួយដៃគូក្នុងស្រុក Go-Viet ។ វាជាការបណ្តាក់ទុននៅបរទេសលើកដំបូងរបស់ GoTo ដែលគេរាប់ថាជាការផ្លាស់ប្តូរដ៏កម្រមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌូណេស៊ីដដែល ដោយសូម្បីតែប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ក៏ចូលរួមពិធីបើកដំណើរការកាលនោះផងដែរ។
នៅវៀតណាម Gojek បានចាប់ផ្តើមដោយដាក់សេវាកម្មម៉ូតូឌុប ក្រោយមកបានពង្រីកទៅការដឹកជញ្ជូនរហ័សតាមរថយន្ត និងសេវាកម្មដឹកជញ្ជូនផ្សេងទៀត ដោយសង្ឃឹមថានឹងពង្រឹងវត្តមានរបស់ខ្លួនឱ្យបានរឹងមាំដូចនៅឥណ្ឌូណេស៊ីដែរ។ យ៉ាងណាមិញ ក្រុមហ៊ុននៅបានជាប់នៅក្នុងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយគូប្រជែងក្នុងប្រទេស វៀតណាម។ ក្រុមហ៊ុនដឹកជញ្ជូន Grab របស់សិង្ហបុរី ដែលមានវត្តមាននៅវៀតណាមរួចទៅហើយនោះ បានពង្រីកសេវាកម្មដឹកភ្ញៀវ និងដឹកជញ្ជូនផ្សេងៗរបស់ខ្លួនយ៉ាងសកម្ម ខណៈក្រុមហ៊ុនក្នុងស្រុកដូចជា Be Group ក៏សកម្មលើទីផ្សារផងដែរ។
លើការដឹកជញ្ជូនអាហារ Gojek បានគ្រប់គ្រងចំណែកទីផ្សារវៀតណាមត្រឹមតែ ៣ ភាគរយ ប៉ុណ្ណោះ ខណៈ Grab កាន់កាប់ទីផ្សារ ៤៧ ភាគរយ ហើយ ShopeeFood ដែលជាក្រុមហ៊ុនមានប្រភពពីសិង្ហបុរីមួយទៀត កាន់កាប់ទីផ្សារ ៤៥ ភាគរយ។
ក្រៅពីបញ្ហានេះ ក្រុមហ៊ុនមេ GoTo ក៏បានបន្តរាយការណ៍ពីការខាតបង់សរុប ដោយឈានដល់ ៥,៨ ប៊ីលានដុល្លារ។ ទោះបីការខាតបង់ថយចុះច្រើនក្ដី អ្នកវិនិយោគនៅតែប្រុងប្រយ័ត្ន ដោយសារបរិយាកាសអត្រាការប្រាក់ខ្ពស់ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩ ។ ភាគហ៊ុនរបស់ក្រុមហ៊ុនដដែល បានធ្លាក់ចុះជាង ៨០ ភាគរយ ចាប់តាំងពីក្រុមហ៊ុននេះបានបង្ហាញខ្លួនលើទីផ្សារភាគហ៊ុនឥណ្ឌូណេស៊ីជាលើកដំបូងនៅឆ្នាំ ២០២២។
តាមការប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃពុធ ការដកខ្លួនពីវៀតណាមនឹងអនុញ្ញាតឱ្យ GoTo «ផ្តោតលើប្រតិបត្តិការដែលអាចផ្តល់នូវឥទ្ធិពលទីផ្សារដ៏សំខាន់ក្នុងលក្ខណៈប្រកបដោយនិរន្តរភាព ស្របតាមការប្តេជ្ញាចិត្តរបស់ GoTo ចំពោះកំណើនអាជីវកម្មប្រកបដោយនិរន្តរភាពរយៈពេលវែង»។
គួររំឭកថា Gojek ក៏បានដកខ្លួនចេញពីប្រទេសថៃផងដែរក្នុងឆ្នាំ ២០២១។ ក្រោយចេញពីវៀតណាម ក្រុមហ៊ុននេះមានអាជីវកម្មនៅបរទេសនៅសិង្ហបុរីតែមួយគត់ ដោយរងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុនម្ចាស់ស្រុក Grab ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


