ជីវិតកម្សាន្ដ
ខូចចិត្តឡើងស្គមខ្លួនហើយ Nine Naphat បែរជាកាន់តែសង្ហារបែបនេះទៅវិញ
កាលពីខែមិថុនា កន្លងទៅនេះ តារាសម្ដែងថៃ Nine Naphat បាននិយាយប្រាប់អ្នកកាសែតជាសាធារណៈថា ខ្លួនពិតជាបានចែកផ្លូវគ្នា ជាមួយនឹងមិត្តស្រីសំណព្វចិត្ត តារាសម្ដែងស្រី Baifern ពិតមែន ដោយពួកគេបានសម្រេចចិត្តដើរផ្លូវរៀងខ្លួន ខណៈដែលបែកទាំងចិត្តនៅស្រឡាញ់គ្នា។

យ៉ាងណាមិញ មហាជនសង្កេតឃើញថា តារាប្រុសរូបនេះ មានភាពមមាញឹកជាមួយនឹងការងារសិល្បៈ ក៏ដូចជាការថតស្ពត ហើយក៏ឃើញថា ចំណាយពេលវេលាច្រើន នៅកន្លែងហាត់ប្រាណផងដែរ។ កន្លងទៅអស់រយៈពេល៣ខែមកនេះ Nine ហាក់បីដូចជា ស្រកទម្ងន់ខុសប្រក្រតី ធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង ថាអាចបណ្ដាលមកពីបាយមិននឹក ទឹកមិនស្រេក ព្រោះឈឺចាប់រឿងស្នេហានេះឯង។

ទន្ទឹមនឹងនេះ Nine ក៏បានចេញមុខបញ្ជាក់ប្រាប់អ្នកគាំទ្រវិញដែរថា កុំមានការព្រួយបារម្ភអ្វី ខ្លួនស្រកទម្ងន់ក៏ព្រោះតែការហាត់ប្រាណ និង ដើម្បីត្រៀមខ្លួនសម្ដែងរឿងថ្មីតែប៉ុណ្នោះ។ បើទោះបីជាបែបនេះក្ដី បុរសសង្ហារប្រចាំប៉ុស្ដិ៍លេខ៣ថៃ បានបង្ហាញនូវរូបរាង កាន់តែសង្ហារ មុខក៏មានមុនស្នេហ៍ទៀតផង។
តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបានបង្ហោះនៅក្នុងគណនី Instagram របស់ Nine បានធ្វើឲ្យអ្នកគាំទ្រ មើលភ្លឹក ក៏ព្រោះតែការតែងខ្លួនរបស់លោក ប្រែប្លែក ស្រស់សង្ហារមែនទែន។ ជាពិសេស គេនាំគ្នាសរសើរថា មនុស្សស្អាត ទោះបីលេងស្ទាយ៍បែបណាក៏នៅតែស្អាត៕
ប្រភពរូបភាព៖ naphat_nine






-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


