ព័ត៌មានអន្ដរជាតិ
៨មីនានេះ ២នាក់ស្លាប់នៅ មីយ៉ាន់ម៉ា ខណៈ ហាង ធនាគាររោងចក្របិទទ្វារ បុគ្គលិកទៅតវ៉ា
យ៉ាងហោចណាស់អ្នកតវ៉ា២នាក់ត្រូវបានបាញ់ស្លាប់ក្នុងប្រទេសមីយ៉ាន់ម៉ា នាថ្ងៃចន្ទ ទី៨ ខែមីនានេះ ខណៈបាតុករទូទាំងប្រទេសបានព្យាយាមធ្វើឲ្យសេដ្ឋកិច្ចអសកម្ម ដោយបានឈប់ធ្វើការដើម្បីចេញមុខតវ៉ា បន្ទាប់ពីចុងសប្តាហ៍កន្លងទៅមានការបង្ក្រាបទាំងយប់ ព្រមទាំងមានចាប់ខ្លួនជាច្រើន។
រូបភាពដែលបង្ហោះលើ Facebook បានឃើញសាកសពបុរសពីរនាក់នៅលើផ្លូវភាគខាងជើងទីប្រជុំជន Myitkyina។ សាក្សីបាននិយាយថា ពួកគេកំពុងចូលរួមបាតុកម្ម នៅពេលនោះប៉ូលិសបានបំផ្ទុះគ្រាប់បែប និងឧស្ម័នទឹកភ្នែក។។ មនុស្សជាច្រើននាក់ត្រូវបានវ៉ៃកាំភ្លើងនៅជិតអគារ។
សាក្សីម្នាក់ដែលនិយាយថា គាត់បានជួយផ្លាស់ប្តូរសាកសពប្រាប់ Reuters ថា សាកសពទាំងពីរនោះត្រូវបានបាញ់ចំក្បាល និងស្លាប់នៅកន្លែងតែម្តង។ មនុស្ស៣នាក់ផ្សេងទៀតរងរបួស។
សាក្សីជាបុរសអាយុ២០ឆ្នាំបាននិយាយថា ៖«ជាជនអមនុស្សធម៌ដែលសម្លាប់ជនស៊ីវិល។ យើងត្រូវមានសិទ្ធិតវ៉ាដោយសន្តិវិធី»។
សាក្សីនិយាយថា វាមិនទាន់ប្រាកដច្បាស់ទេថា នរណាជាអ្នកបាញ់លើអ្នកនតវ៉ា បើទោះជាប៉ូលិស និងយោធានៅកន្លែងបាតុកម្មនោះ។
យោងតាមអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុនបង្ហាញថា ប៉ូលិស និងទាហានបានសម្លាប់មនុស្សជាង៥០នាក់ហើយនៅក្នុងការធ្វើបាតុកម្មជារៀងរាល់ថ្ងៃដើម្បីប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


