ព័ត៌មានជាតិ
ត្រឹមម៉ោងនេះ ផលិតករម្នាក់និងតារាផលិតកម្មហង្សមាស២នាក់ ឆ្លងកូវីដ ១៩
ផលិតកម្មធំលំដាប់នៅកម្ពុជា ហង្សមាស មកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់ និងជាប់សង្ស័យជាច្រើននាក់ និងអ្នកខ្លះទៀតកំពុងតាមដានសុខភាពជាបន្ដ។
ក្នុងនោះរួមមានអ្នកដឹកនាំថតស្ដតពាណិជ្ជកម្ម ឈ្មោះ ទីតូ ធ្វើតេស្ដវិជ្ជមានកាលពីម្សិលមិញ អ្នកនាង កែវ ច័ន្ទនិមល និងគ្រួសារ បានធ្វើតេស្ដវិជ្ជមានកាលពីយប់មិញ និងលោក ណុប បាយ៉ារិទ្ធ ដែលបញ្ជាក់វិជ្ជមានកូវិដនៅព្រឹកនេះ។ លើសពីនេះទៅទៀត អ្នក នាង ឱក សុគន្ធកញ្ញា និង អ្នកនាង សុគន្ធ និសា កំពុងតាមដានសុខភាពបន្ថែម ទោះមិនបានប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងកូវីដក៏ដោយ។
គួរបញ្ជាក់ថា គិត ត្រឹមម៉ោង ០៧:០០ ព្រឹកថ្ងៃ ០៩ មីនា មានករណី ឆ្លងថ្មី ៤៩ នាក់ ក្នុងនោះ ៤៨ នាក់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។ ក៏មានកុមារពីរនាក់ជាជនរងគ្រោះថ្មីចុងក្រោយ ដែលបានឆ្លងកូវីដពីសហគមន៍៕





អត្ថបទ៖ ផានិត
សូមចុចអាន៖ មួយម៉ោងមុននេះ ពិធីការិនីកែវ ច័ន្ទនិមល បង្ហោះរូបចេញពីបន្ទប់ព្យាបាលជំងឺកូវីដ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


