Connect with us

ព័ត៌មានជាតិ

ក្រុម​ការងារ​មន្ទីរ​សុខាភិបាល​រាជធានី បាញ់ថ្នាំ​មូស នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​ចំនួន​៣​កន្លែង​នៅ​ខណ្ឌ​សែនសុខ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

បានផុស

នៅ

ភ្នំពេញ​ ៖ ដើម្បី​សុខុមាលភាព​របស់បង​ប្អូន​ប្រជាពលរដ្ឋ ​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាននឹងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​តាម​ទីតាំង​ច​ត្តា​ឡី​ស័ក​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ចុះ​បាញ់ថ្នាំ​មូស នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយចំនួន​ នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ព្រលប់​ថ្ងៃទី​០៩​ ខែមីនា​នេះ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ អនុវត្ត​ទៅតាម​ការណែនាំ​របស់​លោក​ឃួ​ង ស្រេង​បាន​ចុះ​ធ្វើ​សកម្មភាព​បាញ់ថ្នាំ​សម្លាប់​មូស​ក្នុង​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣ ក្នុង​មូលដ្ឋាន​ខណ្ឌ​សែនសុខ​ និង ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​នោះ រួមមាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​បុរី​១០០​ខ្នង អនុវិទ្យាល័យ​ហ៊ុនសែន​ ពោធិចិ៍នតុង​និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​​អនុវិទ្យាល័យ​ភ្នំពេញ​ថ្មី​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​រាត្រី​ថ្ងៃទី​០៩​ ខែ​មីនា​នេះ​ថា អនុវត្ត​ទៅតាម​ការណែនាំ​របស់លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ តែង​បាន​បាញ់ថ្នាំ​មូស និង​បាញ់សម្លាប់​មេរោគ ដើម្បី​សុខុមាលភាព​របស់បង​ប្អូន​ប្រជាពលរដ្ឋ។

មន្ត្រី​ដដែល​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ការបាញ់​ថ្នាំ​មូស​នេះ​ដែរ យើង​មិនមែន​ចេះតែ​បាញ់​នោះ​ទេ គឺ​យើង​ត្រូវ​កំណត់​ពី​ពេលវេលា ដែល​ត្រូវ​បាញ់ ទៅតាម​ជំនាញ​របស់​សុខាភិបាល​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម