Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់វាលស្បូវ ចុះកាយចង្អូរ​កុំឲ្យ​ទឹកដក់​លើផ្លូវ

បានផុស

នៅ

ដោយសារតែភ្លៀងធ្លាក់ផ្ទួនៗធ្វើឲ្យទឹកដក់ផ្លូវនិងបង្កឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ អាជ្ញាធរសង្កាត់​វាលស្បូវ បាន​ចុះកាយប្រឡាយបង្ហូទឹកតាមបណ្តាទីតាំងដែលលិច។

លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ផ្ទួនៗគ្នារាល់ថ្ងៃបង្កឲ្យលិចភូមិពិសេសលិចផ្លូវ​សម្រាប់ធ្វើដំណើរ ទើបលោកស្រីបានដឹកនាំកម្លាំងចុះកាយប្រឡាយបង្ហូទឹក កុំឲ្យទឹកដក់លើផ្លូវដែល​ងាយ​និងបាក់ស្រុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីចៅសង្កាត់វាលស្បូវបានបន្តថា ទីតាំងដែលលិចមួយចំនួនត្រូវដាក់ម៉ាសុីនបូមទឹកចេញ ព្រោះ​ទឹកច្រើន​ពេកហើយ​ទីតាំងដែលទឹកដក់លើផ្លូវ​គឺត្រូវជីកចង្អូរ ដើម្បីបង្ហូទឹកចេញ។ ក្នុងនោះតំបន់ដែលរងការលិចលង់ជ្រៅ​ជាងគេ​លោក ស្រី​ចៅសង្កាត់​បាននាំយកអំណោយទៅផ្តល់ជូនដើម្បីជាការដោះទាល់បានខ្លះៗ។

គួរបញ្ជាក់ថាសង្កាត់វាលស្បូវស្ថិតក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញជាប់ដងទន្លេមេគង្គក្រោម៕នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម