សេដ្ឋកិច្ច
កម្ពុជានាំចេញដំឡូងមីស្រស់ជាង ២,៤ លានតោន នៅក្នុងរយៈពេល ៩ ខែ
នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួនជាង ២,៤ លានតោន (២,៤៥៨,៣៦០) កើនឡើង ១៦២,៥៣% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចេញផ្សាយនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា កំណើននៃការនាំចេញទំនងដោយសារកម្ពុជាមិនទាន់មានរោងចក្រផលិតនៅក្នុងស្រុក ហើយកម្ពុជាក៏មានច្រកនាំដំឡូងមីទៅកាន់ទីផ្សារចិនផងដែរ ខណៈតម្រូវការក្នុងស្រុកមានតិចតួច។
លោកបានបញ្ជាក់ថា កសិករអាចទទួលផលចំណេញបាន ទាល់តែតម្លៃចាប់ពី ២៥០ រៀល ក្នុងមួយគីឡូក្រាមឡើងទៅ ហើយអាស្រ័យលើទិន្នផលដំឡូងទៀតដែលបានប្រមាណជាង ២០ តោនក្នុងមួយហិកតា។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោនរួមមាន ដំឡូងមីស្រស់ចំនួន ១,៩៦ លានតោន កើនឡើង ២៦.៥១%, ចំណិតដំឡូងមីក្រៀមមានចំនួន ១,២៩ លានតោន ធ្លាក់ចុះ ៣៧.៦៤%, ម្សៅដំឡូងមីមានចំនួនជាង ៣ សែន ៦ ម៉ឺនតោន ធ្លាក់ចុះ៤៥.៣៩%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


