ព័ត៌មានអន្ដរជាតិ
ណាតូ ព្រមានកូរ៉េខាងជើង ឯកូរ៉េខាងត្បូង ក៏គំរាមបញ្ជូនទ័ព ទៅជួយអ៊ុយក្រែន ដូចគ្នា
ត្បិតតែមិនទាន់ច្បាស់ថាតើកូរ៉េខាងជើង ពិតជាបញ្ជូនទាហានទៅជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន មែនឬអត់ក៏ដោយ ប៉ុន្តែប្រមុខអង្គការណាតូលោក Mark Rutte បានព្រមានចេញពីប្រទេសអេស្តូនីថា បើទីក្រុងព្យុងយ៉ាង សម្រេចចិត្តធ្វើរឿងនេះមែន វានឹងក្លាយការដុតកម្តៅជម្លោះឲ្យកាន់តែរោលរាល ហើយរឿងនេះពិតជាសំខាន់ណាស់ ត្រូវគិតគូរឲ្យមែនទែន។

ក្នុងកិច្ចប្រជុំជាមួយសមាជិកនៃសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី២២ខែតុលាឆ្នាំ២០២៤ លោក Rutte ព្រមានថា «បើកូរ៉េខាងជើង ពិតជាបញ្ជូនទាហានទៅអ៊ុយក្រែនមែន នោះជម្លោះនឹងកាន់តែរីកធំនិងគ្រោះថ្នាក់ខ្លាំងបំផុត»។
ស្របពេលជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូង ក៏បានចេញមុខគំរាមផងដែរ ដោយបើយោងតាមសារព័ត៌មាន Yonhap ដែលដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបានផ្សាយថា ខ្លួននឹងផ្តល់ជំនួយសព្វាវុធនិងបញ្ជូនទាហានទៅជួយកងកម្លាំងរបស់ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដូចគ្នា បើរឿងកូរ៉េខាងជើង បញ្ជូនទ័ពទៅជួយលោក ពូទីន គឺជាការពិត។

ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានអំពាវនាវឲ្យកូរ៉េខាងជើង ដកទ័ពចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ ហើយថែមទាំងគំរាមចាត់វិធានការតបតយ៉ាងសមស្របទៀតផង។
នេះជាសារព្រមានដ៏ខ្លាំងបំផុតមួយ ដែលកូរ៉េខាងត្បូងកម្របញ្ចេញណាស់ ខណៈខ្លួនបារម្ភបំផុតចំពោះការលូកដៃកាន់តែជ្រៅរបស់កូរ៉េខាងជើង ចូលទៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ចារកម្មទីក្រុងសេអ៊ូលទម្លាយថា កូរ៉េខាងជើងបានសម្រេចចិត្តបញ្ជូនទាហានទ្រង់ទ្រាយធំ ទៅជួយដល់សង្គ្រាមរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ខណៈមានទ័ពពិសេសចំនួន១ ៥០០នាក់រួចហើយ កំពុងទទួលការបណ្តុះបណ្តាលនិងឈរជើងនៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ហើយជាចុងក្រោយ កូរ៉េខាងជើងអាចបញ្ជូនទាហានសរុបដល់ទៅ ១២ ០០០នាក់ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បារម្ភខ្លាំង រឿងកូរ៉េខាងជើង បញ្ជូនទាហានទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


