ព័ត៌មានអន្ដរជាតិ
ស្វែងយល់ អាការនិងប្រតិកម្មលើរាងកាយ ក្រោយចាក់វ៉ាក់សាំងរួច
មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា នៅពេលទទួលវ៉ាក់សាំងរួចរាល់ តើនឹងមានរឿងអ្វីខ្លះកើតឡើងលើរាងកាយ?
លោកស្រី Beth Moore វេជ្ជបណ្ឌិតថ្នាក់បណ្ដោះអាសន្ននិងជាសាស្ត្រាចារ្យផ្នែកអតិសុខុមជីវសាស្ត្រនៃប្រព័ន្ធភាពស៊ាំនៅ Michigan បានពន្យល់លំអិតនូវអ្វីដែលកើតឡើង បន្ទាប់ពីចាក់វ៉ាក់សាំងរួចរាល់។
១ នាទីបន្ទាប់ពីការចាក់វ៉ាក់សាំង

អ្នកវិទ្យាសាស្ត្របានរកឃើញថា កូវីដប្រើប្រូតេអ៊ីនរបស់វាភ្ជាប់ទៅនឹងម៉ូលេគុលដែលគេហៅថា ACE2 នៅខាងក្រៅកោសិការបស់អ្នកដើម្បីនាំចូលមកខាងក្នុងរាងកាយ។ ពេលវ៉ាក់សាំងចូលក្នុងកោសិកា វានឹងប្រែទៅជាសំណៅប្រូតេអ៊ីនជាច្រើនប្រភេទ។ បន្ទាប់មកនឹងបំបែកហើយប្រូតេអ៊ីនដែលត្រូវបានបង្កើតឡើងថ្មី ត្រូវបានបញ្ចេញចេញពីកោសិកា។
១៥ នាទីក្រោយ

បន្ទាប់ពីចាក់រួច ភាគច្រើនគ្រប់គ្នានឹងត្រូវបានស្នើសុំឲ្យអង្គុយរង់ចាំសង្កេតប្រហែលរយៈពេល ១៥ នាទី ដើម្បីមើលប្រតិកម្មអាឡ័កស៊ី។ អ្នកដែលមានប្រវត្តិមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ គួរតែត្រៀមរង់ចាំរហូតដល់ ៣០ នាទី។ ប្រតិកម្មទាំងនោះអាចហៀរសំបោរនិងកន្ទួលក្រហម។
១២ ម៉ោងទៅ ១០ ថ្ងៃក្រោយ
ដៃរបស់យើងអាចឈឺបន្តិចបន្តួច ឬប្រហែលជាអ្នកអស់កម្លាំងល្ហិតល្ហៃខ្លះៗបន្ទាប់ពីចាក់លើកដំបូង។ លោកស្រី Beth Moore បានពន្យល់ថា ប្រព័ន្ធភាពស៊ាំរបស់អ្នកកំពុងតែរីកលូតលាស់។ គាត់ពន្យល់ថា ការអស់កម្លាំងនិងឈឺចាប់គឺជាលទ្ធផលនៃសារធាតុដែលគេហៅថាស៊ីតូទីននិងគីមីសាស្ត្រ ដែលជួយដឹកនាំកោសិកាភាពស៊ាំកាន់តែច្រើនទៅកាន់កន្លែងឆ្លងមេរោគដែលបណ្ដាលឲ្យរលាក។ អ្នកខ្លះអាចហើមកូនកណ្ដុរនៅក្លៀកបន្ទាប់ពីបានចាក់វ៉ាក់សាំងរួច។
ទោះយ៉ាងណាប្រព័ន្ធភាពស៊ាំរបស់មនុស្សមិនអាចប្រាប់ពីភាពខុសគ្នា រវាងប្រូតេអ៊ីនខ្ពស់និងវីរុសពិតប្រាកដនោះទេ។ លោកស្រីបន្ថែមថានិយាយថា “ ការមានអារម្មណ៍មិនស្រួលវាគ្រាន់តែជាសញ្ញាមួយដែលប្រព័ន្ធភាពស៊ាំកំពុងដំណើរការ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ពីផលប៉ះពាល់ទាំងនេះទេ។
៣ ទៅ ៤ សប្ដាហ៍ក្រោយមក

ក្នុងកំឡុងពេលនេះ កោសិកា B កំពុងបង្កើតកោសិកាប្លាស្មានិងបង្កើតអង្គបដិប្រាណអព្យាក្រឹតមួយក្នុងរាងកាយ ។ អង្គបដិប្រាណអព្យាក្រឹតរារាំងកោសិកាឆ្លងនិងការពារកោសិកាពីធាតុបង្ករោគឬភាគល្អិតឆ្លងដោយបន្សាបឥទ្ធិពលណាមួយដែលវាមានជីវសាស្ត្រ។ ប៉ុន្តែទាំងនេះអាចមានអាយុកាលខ្លី។ ការចាក់លើកទីពីរ ទើបអាចជួយបង្កើតកោសិកាភាពស៊ាំដែលអាចរស់នៅបានយូរនិងអាចឆ្លើយតបទៅនឹងប្រូតេអ៊ីន។
យ៉ាងហោចណាស់មនុស្សជាច្រើនរាយការណ៍ពីប្រតិកម្មខ្លាំងជាងមុន នៅពេលចាក់លើកទីពីររួមមានគ្រុនក្ដៅអស់កម្លាំងនិងឈឺសាច់ដុំ។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖healthblog
ចុចអាន៖លំអងផ្កាឬភាគល្អិតតូចៗ អាចបង្កើនអត្រាឆ្លងកូវីដខ្ពស់ ដល់អ្នកអាឡ័កស៊ីច្រមុះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន