សេដ្ឋកិច្ច
អាជីវកម្មសំបុកត្រចៀកកាំ ចាយដើមទុនចាប់ពី ៣ ម៉ឺនដុល្លារ
ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ការសាងសង់អភិរក្សសំបុកត្រចៀកកាំនៅកម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់ ដោយសារតែតម្រូវការមានការកើនឡើង។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានឱ្យដឹងថា ការអភិរក្សសំបុកត្រចៀកកាំមានលក្ខណៈល្អ សម្រាប់ប្រជាកសិករខ្មែរ ដែលមិនសូវមានពេល គាត់ចិញ្ចឹមត្រចៀកកាំគឺល្អ ពីព្រោះត្រចៀកកាំមិនត្រូវការថែទាំច្រើន ខណៈការចំណាយទៅលើប្រតិបត្តិការក៏តិច ដែលជាចំណូលបន្ថែម។

លោក ស៊ុយ កុកធាន បញ្ជាក់ថា៖ «ការចំណាយដើមទុនមានតូច មានធំ ចាប់ពី ៣ ម៉ឺនដុល្លារឡើងទៅ តែបើខ្នាតស្ដង់ដារកម្រិតមធ្យមអាចខ្ទង់ ៥ ម៉ឺនដុល្លារ បើគាត់មានផ្ទះស្រេច ប៉ុន្តែខ្ញុំចង់ផ្ដល់យោបល់ថា បើចង់ចាប់របរនេះ គួរស្វែងយល់ឱ្យបានស៊ីជម្រៅ កុំធ្វើតាមគ្នា យើងមានសមាគម ក្នុងការផ្ដល់យោបល់ ចំណេះដឹង បទពិសោធន៍ ប្រសិនមានបំណងចង់វិនិយោគ គួរចូលសមាគមសិក្សាសិន ចាំដាក់ទុនធ្វើដើម្បីកុំឱ្យធ្វើខុស»។
បើតាមលោក ស៊ុយ កុកធាន ទីផ្សារសំបុកត្រចៀកកាំនៅកម្ពុជានៅមានសក្ដានុពល ដោយសារតែ ចិន តៃវ៉ាន់ ហុងកុង និងសិង្ហបុរី ជាពិសេសប្រទេសចិន គឺជាប្រទេសដែលមានចំណងមិត្តភាពធំ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មច្រើនជាមួយកម្ពុជា ដូច្នេះសំបុកត្រចៀកកាំមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទៅប្រទេសចិន។

តម្លៃសំបុកត្រចៀកកាំបច្ចុប្បន្ន ៤០០ ទៅ ៤៥០ ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុកមិនទាន់កែច្នៃ ប៉ុន្តែសំបុកឆាកាប្រមាណ ៣០០ ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈកែច្នៃហើយ ១ ២០០ សម្រាប់ទីផ្សារក្នុងស្រុក។
ផលិតកម្មសំបុកត្រចៀកកាំផលិតនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបន្ត បច្ចុប្បន្ន បានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះវិហារវិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាងសង់ច្រើនលើសលប់។
តាមការប៉ាន់ស្មាន កម្ពុជាមានសត្ថភាពផលិតសំបុកត្រចៀកកាំ ប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


