ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ស្នើភាគីកូរ៉េខាងត្បូង បង្កើនកូតាទទួលពលករជំនាញកម្ពុជាឱ្យបានច្រើនថែមទៀត
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានស្នើរដ្ឋបាលស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ ប្រទេសកូរ៉េខាងត្បូង បង្កើនកូតាទទួលពលករកម្ពុជាឱ្យបានច្រើនបន្ថែមទៀតទៅធ្វើការនៅទីនោះ ជាពិសេសពលករជំនាញរបស់កម្ពុជា។

ការស្នើរបស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសទទួលជួបសម្តែងការគួសមជាមួយគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ កូរ៉េខាងត្បូង ដឹកនាំដោយលោក ស៊ីម ដុកសប់ (Shim Deok-seop) អភិបាលស្រុកកូឆាង (Gochang County) កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ។
ជំនួបនេះ បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទទួល និងបញ្ជូនពលករកម្ពុជាទៅធ្វើការងារតាមកម្មវិធីពលកររដូវកាល នៅក្នុងស្រុកកូឆាង ខេត្តឆល់ឡាប៊ូកឌូ (Joelabuk-do) នៃសាធារណរដ្ឋកូរ៉េ។
លោករដ្ឋមន្ត្រី ហេង សួរ បានអរគុណដល់រដ្ឋបាលស្រុកកូឆាង ដែលបានទទួលយកពលកររដូវកាលកម្ពុជាទៅធ្វើការចាប់តាំងពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៤នេះ ហើយក៏នឹងបន្តទទួលយកពលករកម្ពុជាសម្រាប់ឆ្នាំ២០២៥ផងដែរ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏អរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលតែងយកចិត្តទុកដាក់គាំពារពលករកម្ពុជា ដែលកំពុងធ្វើការនៅទីនោះ។

លោករដ្ឋមន្ត្រី សង្ឃឹមថា រដ្ឋបាលស្រុកកូឆាង នឹងបង្កើនកូតាទទួលពលករកម្ពុជាឱ្យបានច្រើនបន្ថែមទៀតទៅធ្វើការនៅទីនោះ ជាពិសេសពលករជំនាញរបស់កម្ពុជា។
ក្នុងជំនួបនេះដែរ លោក ស៊ីម ដុកសប់ បានកោតសរសើរដល់ពលករកម្ពុជាដែលកំពុងបំពេញការងារនៅក្នុងស្រុកកូឆាង ថាមានអត្តចរិតល្អ ប្រឹងប្រែងធ្វើការងារ ដែលធ្វើឱ្យថៅកែពេញចិត្តជាខ្លាំង។ ទន្ទឹមនេះ លោក សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបញ្ជូនពលករកម្ពុជាមានអត្តចរិតល្អដូចនេះ។

លោក ស៊ីម ដុកសប់ បានគូសបញ្ជាក់ថា រដ្ឋបាលស្រុកកូឆាងបានបង្កើតអន្តេវាសិកដ្ឋានសម្រាប់ពលករកម្ពុជាស្នាក់នៅ ដែលនេះជាគំរូថ្មីមួយក្នុងការយកចិត្តទុកដាក់ដល់ពលករកម្ពុជាដែលមកធ្វើការនៅក្នុងតំបន់នេះ។
សូមបញ្ជាក់ថា ស្រុកកូឆាងនៃខេត្តឆល់ឡាប៊ូកដូ មានតំបន់ជាប់ឆ្នេរសមុទ្រ ដែលមានសេដ្ឋកិច្ចផ្តោតសំខាន់លើវិស័យធំៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍ ជាពិសេសផ្នែកកសិកម្ម ដែលមានសក្តានុពលលើការដាំដុះនៅក្នុងផ្ទះកញ្ចក់ (Greenhouse) ដែលមានដំណាំសំខាន់ៗដូចជា ផ្លែបឺរី ម្ទេស សណ្តែកដី និងស្លឹកតែជាដើម និងមានតម្រូវការពលកម្មជាច្រើននាក់ដើម្បីធ្វើការនៅតាមកសិដ្ឋាននានា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


