ជីវិតកម្សាន្ដ
Angelina-Brad Pitt ជាតារាលំដាប់ពិភពលោក តែកូនៗគ្មានចិត្តដើរតាមគន្លងឪពុកម្តាយទេ
ទោះបីជា Angelina និង Brad Pitt សុទ្ធតែជាតារាលំដាប់ពិភពលោកក៏ដោយ ក៏កូនៗរបស់គូស្នេហ៍មួយគូនេះ មិនមានចេតនាដើរតាមគន្លងឪពុកម្តាយរបស់ពួកគេឡើយ។ ក្នុងអំឡុងពេលនៃការសន្ទនាជាមួយប្រព័ន្ធផ្សព្វផ្សាយនៅឯការបញ្ចាំងភាពយន្ត Maria ក្នុងទីក្រុង Los Angeles តារាវ័យ ៤៩ ឆ្នាំរូបនេះ បានចែករំលែកថានាងមិនរំពឹងថាកូនរបស់នាងណាមួយ នឹងក្លាយជាតារាសម្តែងដូចឪពុកម្តាយរបស់ពួកគេនោះទេ។ ពួកគេទាំងអស់មានភាពអៀនខ្មាស់ សម្ងាត់ និងចូលចិត្តភាពឯកជន។
Angelina Jolie និង Brad Pitt មានកូនចំនួន ៦ នាក់៖ Maddox អាយុ ២៣ ឆ្នាំ Pax Thien អាយុ ២០ ឆ្នាំ Zahara អាយុ ១៩ឆ្នាំ Shiloh អាយុ ១៨ ឆ្នាំកូនភ្លោះ Knox និង Vivienne អាយុ ១៦ ឆ្នាំ។
ថ្មីៗនេះ តារាវ័យ ៤៩ឆ្នាំបានសម្រេចចិត្តទម្លាក់ចោលពាក្យបណ្ដឹងអតីតស្វាមី ពីបទប្រមាថ និងវាយដំកូនម្នាក់នៅលើយន្តហោះឯកជន កាលពីឆ្នាំ២០១៦។ ដកស្រង់ពីប្រភពជិតស្និទ្ធបាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Angelina អាចបង្កើតជីវិតដ៏សុខសាន្តសម្រាប់ខ្លួននាង និងកូនៗរ ធ្វើឲ្យពួកគេសប្បាយចិត្ត។ ទោះបីជានាងតស៊ូមួយរយៈក៏ដោយ តែនាងមានមោទនភាពយ៉ាងខ្លាំងចំពោះភាពធន់ និងកម្លាំងរបស់កុមារ។
ប្រភពដដែលបាននិយាយថា ការជាប់គាំងនៅក្នុងអតីតកាលមិនមែនជាអ្វីដែល Angelina ចង់បាននោះទេ។ នាងកំពុងជំនះអតីតកាលយ៉ាងសកម្ម ដោយផ្តោតលើគ្រួសារ ការងារ និងអនាគត។ នេះជាអ្វីដែលធ្វើឲ្យនាងសប្បាយចិត្ត ។
កាលពីខែកញ្ញាឆ្នាំមុន Angelina បានចែករំលែកអំពីស្នាមសាក់ជាមួយ Vivienne នៅពេលដែលម្តាយនិងកូនស្រីធ្វើការជាមួយគ្នានៅក្នុងរឿង The Outsiders on Broadway ។ នាពេលនោះតារាហូលីវូដបង្ហើបថា «ខ្ញុំបានសាក់ Stay Gold ជាមួយ Vivienne ខណៈពេលដែលយើងកំពុងបង្កើត The Outsiders ។ វាពិតជាមានន័យណាស់ »។ នេះគឺជាឈ្មោះបទចម្រៀងមួយបទដែលនាង Angelina ផលិតឡើងដោយមានការគាំទ្រពី Vivienne ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការវែកញែក ក្រោយបេក្ខនារីជប៉ុន Miss Earth ប្រើ Google Translate ឆ្លើយសំណួរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


