ព័ត៌មានជាតិ
ទេសចរអាមេរិកឈរលំដាប់ទី ១ មកទស្សនាខេត្តសៀមរាប ១០ ខែ ឆ្នាំ ២០២៤ មានជិត ៨ ម៉ឺននាក់
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧៤ ២០៣ នាក់ មានការកើនឡើង ២៨,៤៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។
ក្នុងចំណោមទេសចរចម្រុះជាតិសាសន៍មកទស្សនាខេត្តសៀមរាប ទេសចរអាមេរិកនាំមុខគេដោយក្នុងរយៈពេល ១០ ខែ មានចំនួន ៧៨ ១៤៨ នាក់។ ក្រៅពីទេសចរអាមេរិកដែលនាំមុខគេឈរលំដាប់ទី ១ ទេសចរអន្តរជាតិដែលមកទស្សនាច្រើនបន្តបន្ទាប់ មានអង់គ្លេស បារាំង កូរ៉េខាងត្បូង ចិន ជប៉ុន អាល្លឺម៉ង់ អូស្ត្រាលី វៀតណាម និងឥណ្ឌា។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប។

ស្របពេលនេះជារដូវវិស្សមកាលមានទេសចរដើរកម្សាន្តច្រើន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កំពុងមានភាពមមាញឹកដោយមានជើងហោះហើរអន្តរជាតិចេញចូលច្រើនជាងមុន។
លោក យឹម សានីរាន មន្ត្រីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរបានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានជើងហោះហើរទាំងឡើងទាំងចុះមួយថ្ងៃពី ៥០ ដល់ ៥៦ ជើង បើប្រៀបធៀបពីមុនមានត្រឹម ៣០ ទៅ ៣៤ ជើងប៉ុណ្ណោះ ហើយភ្ញៀវធ្វើដំណើរមានកំណើនមួយថ្ងៃពី ៥ ០០០ ទៅ ៦ ០០០ នាក់។
ថ្មីៗនេះមានការស្ទង់មតិមួយ ដែលចុះផ្សាយដោយសារព័ត៌មានអូស្រ្តាលី SBS បង្ហាញថា ជនជាតិអូស្រ្តាលីបានជ្រើសរើសយកខេត្តសៀមរាប ជាគោលដៅទេសចរណ៍ជាមួយនឹងការស្ទង់មតិរហូតដល់ ៥២៩% នៃភ្ញៀវទេសចរសរុប។
ស្ថានភាពអាកាសធាតុ ភាពទាក់ទាញនៃភ្ញៀវទេសចរ ម្ហូបអាហារ និងវប្បធម៌ប្រពៃណីជាផ្នែកមួយដែលធ្វើឲ្យភ្ញៀវទេសចរអូស្រ្តាលីចង់មកទស្សនានៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៥។ នេះបើតាមរបាយការណ៍ស្ទង់មតិដដែលនេះ។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៨ លាននាក់ ពោលមានការកើនឡើង ២២,២% បើធៀបនឹងឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


