ព័ត៌មានអន្ដរជាតិ
WMO៖ ពិភពលោកកំពុងកើនឡើងកម្ដៅខ្លាំង ឈានដល់ចំណុចគ្រោះថ្នាក់
អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា ពិភពលោកកំពុងឡើងកម្ដៅខ្លាំងយ៉ាងគ្រោះថ្នាក់ ហើយបម្រែបម្រួលអាកាសធាតុកំពុងតែអាក្រក់ទៅៗ។

របាយការណ៍ចុងក្រោយបំផុតនៃស្ថានភាពអាកាសធាតុពិភពលោករបស់ WMO សម្រាប់ឆ្នាំ២០២៤ បង្ហាញថា រយៈពេល១០ឆ្នាំមកនេះគឺជាពេលវេលាមានកម្ដៅក្តៅបំផុតជាប្រវត្តិសាស្ត្រ។
លោកស្រី Celeste Saulo ប្រធាន WMO បានលើកឡើងថា នេះដូចទៅអ្វីដែលអ្នកវិទ្យាសាស្ត្រធ្លាប់បានព្យាករទុក។ លោកស្រី បន្តថា៖ «វាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ។ ហើយយើងត្រូវតែទទួលស្គាល់ថា អ្នកវិទ្យាសាស្ត្របានកត់សម្គាល់រឿងនេះអស់រយៈពេលច្រើនជាង៣០ឆ្នាំមកហើយ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺភាពយឺតយ៉ាវក្នុងការបញ្ចេញប្រតិកម្ម»។
របាយការណ៍ WMO ធ្វើឡើងតាមទិន្នន័យចុងក្រោយបំផុតពីទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុ Copernicus ដែលកាលពីសប្តាហ៍មុនបានប្រកាសថា ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា។
អ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានរៀបរាប់ថា សីតុណ្ហភាពពិភពលោកបានកើនឡើងរួចទៅហើយចំនួន ១,៣អង្សាសេ បើប្រៀបធៀបទៅនឹងមធ្យមភាគមុនសម័យបដិវត្តន៍ឧស្សាហកម្ម។ ពិភពលោក កំពុងជួបប្រទះនឹងការកើនឡើងសីតុណ្ហភាពលើផ្ទៃសមុទ្រដែលមិនធ្លាប់មានពីមុនមក ការរលាយនៃផ្ទាំងទឹកកក គ្រោះរាំងស្ងួត និងទឹកជំនន់ធ្ងន់ធ្ងរ ដូចដែលបានឃើញនៅក្នុងប្រទេសអេស្ប៉ាញនាពេលថ្មីៗនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


