ព័ត៌មានអន្ដរជាតិ
លោក Maduro បញ្ជាឲ្យដោះលែងមនុស្សជាង១០០នាក់ ដែលត្រូវចោទអំឡុងការបោះឆ្នោត
រដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានដោះលែងមនុស្ស១០៣នាក់ ដែលជាប់ពន្ធនាគារ អំឡុងការតវ៉ានៅពេលរបោះឆ្នោតកាលពីខែកក្កដា ខណៈក្រុមប្រឆាំងចោទប្រកាន់ថា លោក Maduro បានលួចសន្លឹកឆ្នោតនាពេលនោះ។

សារព័ត៌មាន Aljazeera បានផ្សាយថា លោករដ្ឋមន្ត្រីសន្តិសុខជាតិ លោក Diosdado Cabello បានប្រកាសពីការដោះលែងអ្នកទោសនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរកាលពីថ្ងៃព្រហស្បតិ៍ថា លោក Maduro បានណែនាំរដ្ឋាភិបាលឱ្យពិនិត្យឡើងវិញ «ករណីទាំងអស់ទាក់ទងនឹងអំពើហិង្សានិងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងក្របខ័ណ្ឌនៃការបោះឆ្នោត»។
អ្នកទោស១០៣នាក់ត្រូវបានដោះលែងក្នុងអំឡុងពេល៧២ម៉ោងចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍។ ចំណែកអ្នកទោសចំនួន២២៥នាក់ផ្សេងទៀតក៏ត្រូវបានដោះលែងដែរ ប៉ុន្តែតម្រូវឱ្យពួកគេបង្ហាញខ្លួននៅចំពោះមុខតុលាការរៀងរាល់ ៣០ ថ្ងៃម្តង។ នេះបើយោងតាមការិយាល័យអគ្គមេធាវីតំណាងពួកគេ។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតថ្ងៃទី ២៨ខែកក្កដា អាជ្ញាធរបោះឆ្នោតវេណេស៊ុយអេឡាបានប្រកាសថាលោក Maduro ជាអ្នកឈ្នះឆ្នោតអាណត្តិទី៣ បើទោះបីជាការស្ទង់មតិមុនការបោះឆ្នោតដែលបង្ហាញថាគាត់តាមពីក្រោយមេដឹកនាំបក្សប្រឆាំងលោក Edmundo Gonzalez ។
ប៉ុន្តែអ្នករិះគន់ថាមន្ត្រីនៅក្នុងតំបន់សំខាន់ៗមួយចំនួនបានបដិសេធមិនបញ្ចេញតារាងសន្លឹកឆ្នោតដែលជាផ្នែកស្តង់ដារនៃដំណើរការបោះឆ្នោតនៅវ៉េណេស៊ុយអេឡា។ ហើយរដ្ឋាភិបាលបានឆ្លើយតបនឹងការបង្រ្កាបយ៉ាងតឹងរ៉ឹងទាំងបាតុករ និងសមាជិកបក្សប្រឆាំង។ យ៉ាងហោចណាស់មនុស្ស ២៨ នាក់បានស្លាប់ និងជិត ២០០ នាក់បានរងរបួស ខណៈដែលកងកម្លាំងសន្តិសុខបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាទូទាំងប្រទេស។ ក្នុងនោះតួលេខរបស់រដ្ឋាភិបាលបង្ហាញថាមនុស្សប្រហែល ២ ពាន់នាក់ត្រូវបានចាប់ខ្លួន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


