ព័ត៌មានអន្ដរជាតិ
វៀតណាមត្រូវការលុយ ១៤ ប៊ីលានដុល្លារ ដើម្បីសាងសង់ស្ថានីយសាកថ្ម EV ទូទាំងប្រទេស
អ្នកជំនាញក្នុងឧស្សាហកម្មរថយន្តអគ្គិសនី (EV) វៀតណាម បានអះអាងថា វៀតណាមត្រូវការថវិកាយ៉ាងហោចណាស់ក្បែរ ១៤ ប៊ីលានដុល្លារ ដើម្បីសាងសង់ស្ថានីយសាកថ្មរថយន្តអគ្កិសនីនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News ។

តាមរយៈការសាងសង់ស្ថានីយសាកថ្ម វៀតណាមរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើតឱកាសដ៏ធំសម្រាប់ទីផ្សាររថយន្តអគ្គិសនីក្នុងស្រុក។ ការងាកទៅប្រើប្រាស់រថយន្តអគ្គិសនី គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបូនរបស់វៀតណាម និងការការពារបរិស្ថាន ហើយវាក៏នឹងជំរុញសេដ្ឋកិច្ចជាតិផងដែរ ជាពិសេសក្នុងការកាត់បន្ថយថ្លៃដើមនាំចូលប្រេង និងបង្កើតការងាររាប់លាន។
យោងតាមរបាយការណ៍ពីធនាគារពិភពលោក ប្រព័ន្ធស្ថានីយសាកថ្មដើរតួនាទីយ៉ាងសំខាន់ ដើម្បីឱ្យរថយន្តអគ្គិសនីក្លាយជាចរន្ត ជាពិសេសក្នុងចំណោមអ្នកទិញរថយន្តលើកដំបូង។ គេប៉ាន់ប្រមាណថា វៀតណាមត្រូវការថវិកា ២,២ ប៊ីលានដុល្លារ នៅឆ្នាំ ២០៣០ ដើម្បីសាងសង់បណ្តាញស្ថានីយសាកថ្មសាធារណៈ ហើយតួលេខនេះនឹងកើនឡើងដល់ ១៣,៩ ប៊ីលានដុល្លារ នៅឆ្នាំ ២០៤០ និង ៣២,៦ ប៊ីលានដុល្លារ នៅឆ្នាំ ២០៥០ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនភាគច្រើន។

ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យារថយន្តអគ្គិសនី និងនិន្នាការឆ្ពោះទៅរកការដឹកជញ្ជូនបៃតង តម្រូវការសម្រាប់យានជំនិះប្រភេទនេះរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនាពេលអនាគត។ គេព្យាករថា ប្រជាជនវៀតណាមនឹងមានរថយន្តអគ្គិសនីច្រើនជាង ២,៨ លានគ្រឿង ប្រើប្រាស់ចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៥ និង ៣ លានគ្រឿងទៀតចន្លោះឆ្នាំ ២០៣៦-២០៥០ ប្រសិនបើប្រទេសនេះពន្លឿនការអភិវឌ្ឍបណ្តាញស្ថានីយសាកថ្ម។
ការសិក្សាអន្តរជាតិបានបង្ហាញថា ការឧបត្ថម្ភធនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាកថ្ម មានប្រសិទ្ធភាពជាងការឧបត្ថម្ភធនសម្រាប់ការទិញរថយន្តអគ្គិសនីពី ៥-៦ ដង។ នេះបង្ហាញឱ្យឃើញថា ប្រសិនបើរដ្ឋាភិបាលវៀតណាម ផ្តោតលើការកសាងស្ថានីយសាកថ្ម នោះ វៀតណាមអាចពន្លឿនការផ្លាស់ប្តូរទៅប្រើរថយន្តអគ្គិសនី ខណៈកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលឥន្ធនៈហ្វូស៊ីល៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


