ព័ត៌មានអន្ដរជាតិ
ជនជាតិឥណ្ឌា១១នាក់ស្លាប់នៅរមណីយដ្ឋានជិះស្គីដ៏ល្បីប្រទេសហ្សកហ្ស៊ី
មនុស្ស១២នាក់ដែលភាគច្រើនជាជនជាតិឥណ្ឌាត្រូវបានប្រទះឃើញស្លាប់នៅឯរមណីយដ្ឋានជិះស្គីលើទឹកកកដ៏ពេញនិយមមួយក្នុងប្រទេសហ្សកហ្ស៊ីក្នុងតំបន់កូកាសភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី១៧ខែធ្នូនេះ។

ប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា សាកសពជនជាតិឥណ្ឌា១១នាក់និងម្នាក់ទៀតជាជនជាតិហ្សកហ្ស៊ីត្រូវបានគេរកឃើញនៅជាន់ទីពីរខាងលើភោជនីយដ្ឋានឥណ្ឌា នៅ Gudauri ដែលជារមណីយដ្ឋានជិះស្គីដ៏ធំបំផុតនៅក្នុងប្រទេសនេះ។ មនុស្សទាំង១២នាក់សុទ្ធតែធ្វើការនៅក្នុងអគារដែលសាកសពរបស់ពួកគេត្រូវបានរកឃើញ។
ប៉ូលិសបាននិយាយថា ការធ្វើតេស្តបឋមមិនបានរកឃើញស្លាកស្នាមនៃអំពើហិង្សាលើសាកសពនោះទេ ប៉ុន្តែបានបន្ថែមថា មានម៉ាស៊ីនភ្លើងដើរដោយប្រេងមួយត្រូវបានបើក បន្ទាប់ពីអគារនេះបាត់បង់អគ្គិសនីកាលពីថ្ងៃសុក្រ។ ប៉ូលិសបាននិយាយថា មនុស្ស១២នាក់នេះបានស្លាប់ទំនងជាដោយសារការពុលកាបូនម៉ូណូអុកស៊ីត។ ប៉ូលិសបានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ តាមមាត្រា ១១៦ នៃក្រមព្រហ្មទណ្ឌប្រទេស ដោយបង្ហាញថា វាជាឃាតកម្មដោយធ្វេសប្រហែស។
ពាក់ព័ន្ធបញ្ហានេះ ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងប៊ីលីស៊ី (Tbilisi) បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវការគាំទ្រដែលអាចធ្វើទៅបានទាំងអស់ដល់គ្រួសារអ្នកដែលបានស្លាប់បាត់បង់ជីវិត ហើយថា ខ្លួនកំពុងធ្វើការដើម្បីធ្វើមាតុភូមិនិវត្តន៍សាកសពរបស់ជនជាតិឥណ្ឌាទាំង១១នាក់។
គួរបញ្ជាក់ថា រមណីដ្ឋាន Gudauri ស្ថិតនៅលើភ្នំ Caucasus ជិតព្រំដែនជាមួយប្រទេសរុស្ស៊ី កំពុងក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងពីភ្ញៀវទេសចរ ដោយផ្តល់ជូននូវជម្រើសច្រើននិងថោកជាងរមណីយដ្ឋានសំខាន់ៗរបស់អឺរ៉ុបនៅភ្នំអាល់។ យោងតាមក្រុមហ៊ុនប្រឹក្សាក្នុងស្រុកបានឱ្យដឹងថា អ្នកដំណើរអន្តរជាតិជាង ៣០០០០០ នាក់បានទៅទស្សនារមណីយដ្ឋាន Gudauri ក្នុងឆ្នាំ ២០២៣៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


