ព័ត៌មានអន្ដរជាតិ
២ចំណុចគួរឲ្យសង្ស័យ អំពីមូលហេតុនៃការធ្លាក់យន្តហោះនៅកាហ្សាក់ស្ថាន ស្លាប់មនុស្ស៣៨នាក់
ហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសកាហ្សាក់ស្ថាន ចំថ្ងៃបុណ្យណូអែល បានធ្វើឲ្យពិភពលោករន្ធត់ចិត្តយ៉ាងខ្លាំង ដោយមានមនុស្សចំនួន៣៨នាក់ត្រូវបាត់បង់ជីវិត ប៉ុន្តែក៏នៅមានអ្នកនៅរស់ដែរ ខណៈពេលនេះកំពុងមានការសង្ស័យលើមូលហេតុចំនួន២ ទាក់ទងការធ្លាក់នេះ។

យោងតាម BBC នៅថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូឆ្នាំ២០២៤, យន្តហោះប្រភេទ Embraer E190AR បានជួបហេតុការណ៍អាក្រក់ ពេលកំពុងធ្វើដំណើរចេញពីទីក្រុង Baku នៃប្រទេសអាស៊ែរបៃហ្សង់ ទៅកាន់ទីក្រុង Grozny នៃសាធារណរដ្ឋ Chechnya របស់រុស្ស៊ី ដោយផ្ទុកមនុស្សចំនួន៦៧នាក់ ក្នុងនោះមានអ្នកដំណើរ ៦២នាក់ និងអាកាសយានិក៥នាក់។
ក្រុមហ៊ុនអាកាសចរណ៍អាស៊ែរបៃហ្សង់អ៊ែរឡាញ និយាយថា ដំបូងឡើយយន្តហោះនេះជួបបញ្ហា ដូច្នេះត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន ស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីទីក្រុង Aktau នៃប្រទេសកាហ្សាក់ស្ថាន ជាប់ព្រំដែនរុស្ស៊ី។

តាមសេចក្តីរាយការណ៍មិនច្បាស់ការណ៍ពីសារព័ត៌មានរុស្ស៊ី, យន្តហោះនេះ ទំនងជាហោះទៅបុកជាមួយហ្វូងសត្វស្លាប ធ្វើឲ្យឆេះម៉ាស៊ីននៅលើអាកាស រួចក៏ធ្លាក់នៅឆ្នេរសមុទ្រ កាព្យែន តែម្តង។
ទោះបីជាយ៉ាងណាក៍ដោយ នៅកន្លែងកើតហេតុគេឃើញថា តួយន្តហោះមានធ្លុះដូចជាស្នាមគ្រាប់កាំភ្លើង ទើបធ្វើឲ្យសារព័ត៌មានធំៗនៅលើពិភពលោក ទាញការសន្និដ្ឋានថា មូលហេតុគួរឲ្យសង្ស័យមួយទៀតនោះគឺ យន្តហោះនេះត្រូវគេបាញ់។

ជុំវិញការសង្ស័យនេះដែរ សារព័ត៌មាន Daily Mail ផ្សាយថា ខែលការពារដែនអាកាសរុស្ស៊ី អាចច្រឡំថា ជើងហោះហើរ J2-8243 គឺជាយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ហើយណាមួយអាកាសយានដ្ឋាន Grozny ដែលជាកន្លែងយន្តហោះព្យាយាមចុះចតបន្ទាន់គឺតែងតែរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន នាពេលថ្មីនេះ។
យ៉ាងណា ពេលនេះប្រអប់ខ្មៅរបស់យន្តហោះ ត្រូវគេរកឃើញហើយ រួចនឹងយកទៅពិនិត្យ ខណៈមន្ត្រីកាហ្សាក់ស្ថាន ចាប់ផ្តើមបើកការស៊ើបអង្កេតរកមូលហេតុពិតហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ធ្លាក់នៅប្រទេសកាហ្សាក់ស្ថាន ចំថ្ងៃបុណ្យណូអែល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


