ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិកើនឡើង ដោយ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោបាយពន្ធ ពេលស្បថចូលកាន់តំណែង
តម្លៃមាសអន្តរជាតិបានកើនឡើងសម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារនេះ ដោយសារតែលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនសូវបង្ហាញពីភាពគឃ្លើនចំពោះគោលនយោបាយពន្ធគយលើទំនិញបរទេស ពេលស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើងប្រមាណ ០,៦ ភាគរយ ដោយជួញដូរនៅតម្លៃ ២ ៧២៤,៧៤ ដុល្លារ/អោន ខណៈតម្លៃមាសអាមេរិកសម្រាប់កុងត្រានាពេលអនាគត បានធ្លាក់ចុះ ០,២ ភាគរយ ដោយជួញដូរនៅ ២ ៧៤២,៥ ដុល្លារ/អោន។
តម្លៃមាសកើនឡើង ខណៈប្រាក់ដុល្លារធ្លាក់ចុះ ១ ភាគរយ កាលពីថ្ងៃចន្ទ ពេលលោក ត្រាំ មិនផ្ដោតខ្លាំងលើវិធានការពន្ធគយ ដែលខុសពីការរំពឹងទុករបស់ពាណិជ្ជករដែលថា លោក ត្រាំ អាចនឹងចុះហត្ថលេខាលើអធិបញ្ជាលើគោលនយោបាយពាណិជ្ជកម្មបែបគឃ្លើនរបស់ខ្លួនពេលឡើងកាន់អំណាចភ្លាមៗ។

ជាធម្មតា គោលនយោបាយគឃ្លើន អាចនឹងបង្កើនសម្ពាធអតិផរណា ដែលធ្វើឱ្យធនាគារកណ្ដាលអាមេរិកត្រូវដំឡើងអត្រាការប្រាក់ ហើយធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ។ ការធ្លាក់ចុះនៃប្រាក់ដុល្លារ រួមចំណែកដល់ការឡើងនៃតម្លៃមាស។
ពាក់ព័ន្ធនឹងកំណើនតម្លៃមាសនាថ្ងៃអង្គារនេះ អ្នកជំនាញបានលើកឡើងថា មានការធូរស្រាលនៅក្នុងទីផ្សារដោយដឹងថា ពន្ធគយមិនមែនជាអាទិភាពកំពូលនៅពេលនេះទេ ដែលវាកាត់បន្ថយការព្រួយបារម្ភអំពីភាពតានតឹងពាណិជ្ជកម្ម៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


